តូក្យូ ៖ នាយកប្រតិបត្តិ របស់ខ្លួនបានប្រាប់ថា ក្រុមហ៊ុនពាណិជ្ជកម្ម ជប៉ុន Mitsui & Co Ltd គ្រោងនឹងលក់ភាគហ៊ុន នៅសល់របស់ខ្លួននៅក្នុងស្ថានីយ៍ ថាមពលដែលដើរដោយធ្យូងថ្មនៅចុងទសវត្សនេះ ខណៈខ្លួនប្តូរទៅប្រើហ្គាសពីធ្យូងថ្ម ដើម្បីជួយសម្រេចគោលដៅ បំភាយសូន្យសុទ្ធឆ្នាំ ២០៥០យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ។
លោក Tatsuo Yasunaga នាយកប្រតិបត្តិក្រុមហ៊ុន Mitsui បានមានប្រសាសន៍ថា យើងនៅតែជាម្ចាស់ភាគហ៊ុន នៅក្នុងរោងចក្រផលិតធ្យូងថ្ម នៅក្នុងប្រទេសឥណ្ឌូនេស៊ី ចិន ម៉ាឡេស៊ី និងម៉ារ៉ុក ប៉ុន្តែគោលដៅ របស់យើង គឺធ្វើឲ្យសូន្យនៅត្រឹមឆ្នាំ ២០៣០។ ការអត្ថាធិប្បាយ គឺការចាប់ផ្តើមដំបូង របស់ក្រុមហ៊ុន Mitsui ស្តីពីការលក់ចេញ ពីថាមពលអគ្គីសនីធ្យូងថ្ម កើតឡើង នៅពេលក្រុមហ៊ុននានា នៅទូទាំងពិភពលោកងាកចេញពីធ្យូងថ្ម ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន កាបូនឌីអុកស៊ីត និងការប្រែប្រួលអាកាសធាតុយឺត។
ក្រុមហ៊ុន Mitsui ដែលបង្កើតប្រាក់ចំណេញប្រហែល ២ ភាគ ៣ ពីថាមពលនិងលោហធាតុក៏កំពុងងាកចេញពីប្រេងផងដែរ។ លោកបានមានប្រសាសន៍ថា មេរោគOVID-19 យើងបានពន្យារពេលការ វិនិយោគលើកិច្ចព្រមព្រៀងប្រេងមួយចំនួន ប៉ុន្តែគម្រោងឧស្ម័នធម្មជាតិ របស់យើងកំពុងដំណើរការ ។
តាមរយៈការកាន់កាប់ភាគហ៊ុន ទ្រព្យសម្បត្តិថាមពល របស់ក្រុមហ៊ុនមីតស៊ូមានចំនួន ៧៨,០០០ បារ៉ែលក្នុងមួយថ្ងៃ (bpd) ប្រេងឆៅនិង ១៨១,០០០ បារ៉ែល ក្នុងមួយថ្ងៃដែលត្រូវបានវាស់ តាមលក្ខខណ្ឌប្រេង ។ លោក Yasunaga បាននិយាយថាសមាមាត្រប្រេងឆៅ របស់វានឹងថយចុះនៅឆ្នាំ ២០៣០ ដោយសារគម្រោង ដែលបានគ្រោងទុកក្នុងរយៈពេល ៤ ឆ្នាំ នៃគម្រោង LNG នៅម៉ូហ្សំប៊ិក និងតំបន់អាក់ទិករបស់រុស្ស៊ី ៕ ដោយ៖លី ភីលីព