បរទេស ៖ ប្រធានពាណិជ្ជកម្មថ្មីរបស់សហភាពអឺរ៉ុប នាពេលថ្មីៗនេះ បាននិយាយប្រាប់សហរដ្ឋអាមេរិក ថាដកពន្ធគយលើផលិតផល សហភាពអឺរ៉ុបជាង៧ពាន់លានដុល្លារ ឬក៏ចង់ត្រូវប្រឈមមុខ នឹងកាតព្វកិច្ចបន្ថែម លើការនាំចេញមកអឺរ៉ុប ស្របពេលដែលលោកជំរុញ ឲ្យមានដំណោះស្រាយចំពោះជម្លោះជុំវិញ ក្រុមហ៊ុន Airbus SE និង Boeing Co។
លោក Valdis Dombrovskis ជាប្រធានពាណិជ្ជកម្មថ្មីរបស់សហភាពអឺរ៉ុប បានប្រាប់គេហទំព័រ on.ft.com/2GEqmap the FT ថា ការជួសជុលចំណងមិត្តភាពអន្តរអាត្លង់ទិក នឹងជាអាទិភាពកំពូល របស់សហភាពអឺរ៉ុប ហើយសហរដ្ឋអាមេរិក គួរតែដកពន្ធគយពាក់ព័ន្ធ នឹងក្រុមហ៊ុន Airbus ចេញ ដោយវាជាវិធានការកសាងទំនុកចិត្តមួយ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹង ថា ប្រធានពាណិជ្ជកម្មថ្មី របស់សហភាពអឺរ៉ុបរូបនោះ ត្រូវបានគេដកស្រង់សម្តី ដែលនិយាយយ៉ាងដូច្នេះថា “ពិតណាស់ ប្រសិនបើ សហរដ្ឋអាមេរិក មិនដកពន្ធគយរបស់ពួកគេនោះទេ យើងគ្មានជម្រើសទេ ប៉ុន្តែក្រោយមក នឹងណែនាំដាក់ពន្ធគយ របស់យើងដែរ” ៕
ប្រែសម្រួល៖ប៉ាង កុង