អង់គ្លេស ៖ គ្រោងឆ្អឹងរបស់អ្នកចម្បាំង Anglo-Saxon មានឈ្មោះថា Marlow Warlord ដែលបានរស់នៅកំឡុង សតវត្សទី ៦ នៃគ.សត្រូវបានរកឃើញ ដោយឧបករណ៍ចាប់ ដែកដោយកប់ជាមួយ នឹងវត្ថុប្រណីត និងអាវុធក្នុងនោះ រួមមានកាំបិត និងលំពែងដាក់ជិតសាកសព យ៉ាងសាមញ្ញ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
អ្នកចម្បាំងមានកម្ពស់១,៨២ ម៉ែត្រត្រូវបានគេបញ្ចុះនៅលើកំពូលភ្នំមួយអម ដោយការតុបតែងលម្អសាកសព ជាមួយវត្ថុប្រណីត លំពែង កាំបិត និងភាជន៍កញ្ចក់។ កន្លែងបញ្ចុះសពរបស់អ្នកមិនជឿ ត្រូវបានរកឃើញអស់រយៈពេលជាង ១៤០០ ឆ្នាំមកហើយរហូតដល់វាត្រូវ បានរកឃើញដោយ Sue និង Mich Washington ប្រើឧបករណ៍រាវរកដែកនៅឆ្នាំ ២០១៨ ។
អ្នកបុរាណវិទូនៃសាកលវិទ្យាល័យ Reading បានជីកកន្លែងក្បែរMarlow នៅ Berkshireកាលខែសីហាឆ្នាំនេះ ព្រោះវាជាតំនរាក់ណាស់ និងមានហានិភ័យពីសកម្មភាពធ្វើស្រែចម្ការ ។ ការរកឃើញទីតាំងនេះ ដោយមានគ្រោងឆ្អឹងនៃអ្នកចម្បាំងដ៏ខ្លាំងក្លាបានបង្ហាញថា តំបន់នេះមានសារសំខាន់ជាង នៅចក្រភពរ៉ូមក្រោយការគិត។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា នេះជាការរកឃើញដំបូងគេនៅកណ្តាលអាង Thames ជាតំបន់មួយដែលជារឿយៗ ត្រូវបានមើលរំលងដោយអ្នកជំនាញសម្រាប់តំបន់ Upper Thames និងទីក្រុងឡុង។កន្លែងបញ្ចុះសពត្រូវបានគេរកឃើញនៅក្នុងវាលមួយនៅ Berkshire ក្បែរ Marlow ប៉ុន្តែទីតាំងពិតប្រាកដមិនត្រូវបានគេបង្ហាញឲ្យដឹងនោះទេ ដោយសារតែហានិភ័យ នៃប្រជាជនចុះមកលើទីតាំង និងរំខានដល់ការងារបុរាណវិទ្យា ។
ក្រុមដែលមានការចូលរួមពីបុរាណវិទូមក ពីសាកលវិទ្យាល័យ Reading និងក្រុមអ្នកស្ម័គ្រចិត្តក្នុងតំបន់បានធ្វើការជីកទីតាំងរយៈពេល ២ សប្តាហ៍នៅខែសីហាឆ្នាំ ២០២០ ៕
ដោយ៖លី ភីលីព