សេអ៊ូល៖ អតីតរដ្ឋមន្រ្តីបង្រួបបង្រួមជាតិ បានឲ្យដឹងថាប្រទេសកូរ៉េខាងជើង អាចបាញ់សាកល្បងមីស៊ីល បាលីស្ទិកអន្តរទ្វីបថ្មី របស់ខ្លួន ICBM និងអាវុធផ្សេងទៀត ដែលបានដាក់បង្ហាញ នៅឯពិធីព្យុហយាត្រាយោធាថ្មីៗនេះ អាស្រ័យលើលទ្ធផល នៃការបោះឆ្នោតប្រធានាធិបតី សហរដ្ឋអាមេរិក។
លោក Kim Yeon-chul បានឲ្យដឹងនៅក្នុងកម្មវិធីវិទ្យុក្នុងស្រុកមួយថា “ដើម្បីឱ្យអាវុធត្រូវបានដាក់ពង្រាយ ពួកគេគួរតែត្រូវបានបាញ់សាកល្បង” ។ ពួកគេទំនងជានឹងពិនិត្យ មើលកាលៈទេសៈផ្សេងៗ (មុនពេលសាកល្បងអាវុធ) ហើយអ្វីដែលសំខាន់បំផុតនោះ គឺលទ្ធផលនៃការបោះឆ្នោត ប្រធានាធិបតីសហរដ្ឋអាមេរិក។
កាលពីថ្ងៃសៅរ៍កូរ៉េខាងជើង បានបង្ហាញមីស៊ីល ICBM ថ្មីបំផុតរបស់ខ្លួន ដែលធំជាងកំណែមុន ដែលត្រូវបានគេជឿថា មានសមត្ថភាពវាយប្រហារ ផ្នែកណាមួយនៃទ្វីបអាហ្វ្រិក។ អាវុធផ្សេងទៀត ក៏ត្រូវបានដាក់បង្ហាញ នៅឯព្យុហយាត្រាផងដែររួមមានមីស៊ីលផ្លោង ដែលបាញ់ដោយនាវាមុជទឹកថ្មី (SLBM)៕
ដោយ ឈូក បូរ៉ា