ព័ត៌មានអន្តរជាតិ

ជីវិត របស់លោក Ghosn ៖ ឧកញ៉ារត់គេចខ្លួន ចូលរួមសម្ដែងជាខ្សែភាព យន្តឯកសារ និងរឿងខ្នាតតូច

ប៉ារីស ៖ សហផលិតករ Alef One របស់បារាំងនិង MBC របស់អារ៉ាប់ប៊ីសាអូឌីត បាននិយាយថា សហស្ថាបនិកក្រុមហ៊ុនផលិតរថយន្ត Nissan លោក Carlos Ghosn និងភរិយារបស់លោក នឹងចូលរួមសម្តែង ក្នុងខ្សែភាពយន្តឯកសារ និងរឿងភាគតូចមួយទាក់ទង នឹងជីវិតរបស់លោក យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

អតីតប្រធានក្រុមហ៊ុន Nissan ត្រូវបានចាប់ខ្លួននៅប្រទេសជប៉ុន កាលពីខែវិច្ឆិកាឆ្នាំ ២០១៨ ដោយចោទប្រកាន់ពីបទ ប្រព្រឹត្តិខុសហិរញ្ញវត្ថុ និងចំណាយពេល១៣០ថ្ងៃ ក្នុងការឃុំឃាំងមុនពេលលោកសុំ នៅក្រៅឃុំ ហើយក៏បានរត់ពន្ធខ្លួនចេញពីប្រទេស កាលពីចុងឆ្នាំមុន។ ពាណិជ្ជករវ័យ ៦៦ ឆ្នាំរូបនេះបានបង្ហាញខ្លួន ជាសាធារណៈលើកដំបូងនៅប្រទេសលីបង់ កាលពីខែមករាដោយអះអាងថា លោកគឺជាជនរងគ្រោះនៃផែនការរបស់ Nissan និងមន្រ្តីជប៉ុន ។
ភាពយន្តឯកសារ និង ៦ វគ្គនឹងរៀបរាប់ពីរឿង រ៉ាវចម្រុះពណ៌របស់លោក Ghosn ពីឋានៈជាថៅកែម្នាក់ ដែលមានឥទ្ធិពលបំផុត នៅក្នុងឧស្សាហកម្មរថយន្ត រហូតដល់អ្នករត់គេចខ្លួន ដែលចង់បានបំផុតរបស់ប្រទេសជប៉ុន បន្ទាប់ពីលកបានរត់គេចខ្លួន ទៅប្រទេសលីបង់ ដែលឥឡូវលោករស់នៅទីនេះ។

ពួកគេបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផលិតកម្មទាំង២នឹងរួមបញ្ចូលវិភាគ ទានផ្តាច់មុខដោយ Carlos និង Carole Ghosn ។ ផលិតករបាននិយាយថា ការថតខ្សែភាពយន្តឯកសារ បានចាប់ផ្តើមកាលពីខែមុននៅ Beirut ហើយនឹងបន្តរហូតដល់ដំណាច់ឆ្នាំ នៅទីតាំងនៅប្រទេសបារាំង ជប៉ុន និងសហរដ្ឋអាមេរិកហើយនឹងរួមបញ្ចូល បទសម្ភាសន៍ជាមួយប្តីប្រពន្ធ Ghosn និងឥស្សរជនសំខាន់ៗផ្សេងទៀត ៕ដោយ៖លី ភីលីព

Most Popular

To Top