ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំង F-35B ធ្វើប្រតិបត្តិការ ពីនាវាផ្ទុកយន្តហោះ អង់គ្លេស ហ្វឹកហាត់ទម្លាក់គ្រាប់ នៅជិតស្កុតឡេន

បរទេស ៖ នៅពេលថ្មីៗនេះ កងទ័ពជើងទឹកអង់គ្លេស បាននិយាយប្រាប់ថា យន្តហោះចម្បាំងអាមេរិក F-35B ដែលធ្វើប្រតិបត្តិការពីនាវាផ្ទុកយន្តហោះអង់គ្លេស HMS Queen Elizabeth បានបញ្ចប់ការហ្វឹកហាត់ អាវុធពិត នៅក្បែរតំបន់ឆ្នេរ នៃប្រទេសស្កុតឡេន ។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ពីឡុតយន្តហោះចម្បាំងប្រភេទហោះឡើងនិងចុះចតក្នុងពេលខ្លីរបស់កងកម្លាំងម៉ារីនអាមេរិកនោះ បានបំពេញលក្ខណសម្បត្តិ ថែមឲ្យនាវាផ្ទុកយន្តហោះអស់រយៈពេល៣ថ្ងៃ ទាំងពេលថ្ងៃនិងពេលយប់ ហើយកម្មវិធីនោះ រួមបញ្ចូលទាំងការទម្លាក់គ្រាប់បែក នៅជិតតំបន់ឆ្នេរ Cape Wrath ប្រទេសស្កុតឡេនភាគពាយព្យ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក James Blackmore ជាមេបញ្ជាការទ័ពជើងទឹកនៃក្រុមអាកាសអង់គ្លេស បាននិយាយថា “ការងារជាមួយអាវុធពិតរបស់អង់គ្លេសនិងអាមេរិក គឺជាបទពិសោធន៍ថ្មីមួយ សម្រាប់ទ័ពជើងទឹកអង់គ្លេស ហើយជំហានបន្ទាប់ កំពុងតែស្ថិតនៅលើផ្លូវឆ្ពោះទៅរកសមត្ថភាពប្រតិបត្តិការពេញលេញ”៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top