អាមេរិក ៖ ក្រុមហ៊ុន Apple បានការបង្កើតភាពរំភើបឆ្ពោះ ទៅរករដូវឈប់សម្រាក ជាមួយម៉ូដែលទូរស័ព្ទ iPhone ដែលត្រូវបានបង្ហាញ កាលពីម្សិលមិញ នឹងបង្ហាញខ្លួន សម្រាប់ប្រភេទស្មាតហ្វូន iPhone 12 និង 12 Pro នឹងប្រកាសលក់ ចាប់ពីថ្ងៃទី ២៣ ខែតុលានេះតទៅ ចំណែក Mini និង Pro Max នឹងបន្តនៅថ្ងៃទី ១៣ វិច្ឆិកាវិញ យោង តាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។
លោក Patrick Moorhead អ្នកវិភាគបច្ចេកវិទ្យាបាននិយាយថា ការអាប់ដេតលើស្មាតហ្វូនថ្មីភាគច្រើន ទាក់ទងទៅនឹងការកែលម្អបន្ថែម លើស្មាតហ្វូន iPhone ជំនាន់មុនដោយលោក បានសំដៅទៅលើសមត្ថភាព 5G និងការតំឡើងកាមេរ៉ានៅលើ Pro ប៉ុន្តែលោកបានស្នើថា ប្រសិនបើក្រុមហ៊ុនដឹកជញ្ជូន បង្កើតបណ្តាញ 5G របស់ពួកគេឲ្យបានលឿន វាអាចបើកដំណើរការ“ ដ៏អស្ចារ្យ” ដែលមនុស្សជាច្រើនទិញទូរស័ព្ទ មានសមត្ថភាព 5G ថ្មី។
អ្នកជំនាញការចល័ត លោកCarolina Milanesi មកពីក្រុមហ៊ុនCreative Strategies បាននិយាយថា ការឈឺចាប់ខាងសេដ្ឋកិច្ចបង្កឡើង ដោយជំងឺរាតត្បាតសកល និងការបាត់បង់ការងារ អាចនឹងរារាំងដល់ការទិញ ។ ទោះបីជាផ្នែកផ្សេងទៀត នៃអាជីវកម្មរបស់ Apple កំពុងតែរីកលូតលាស់យ៉ាង ឆាប់រហ័សក៏ដោយ ក៏ស្មាតហ្វូន iPhone នៅតែជាអាជីវកម្មធំបំផុត របស់អ្នកត្រួសត្រាយ បច្ចេកវិទ្យាមានតម្លៃ ប្រហែល២ ពាន់ពាន់លានដុល្លារ ។ ពោលគឺជិតទ្វេដង នៅពេលការបញ្ជាទិញ តាមផ្ទះនៅអាមេរិក បានធ្វើនៅពាក់កណ្តាលខែមីនា បានធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះ និងចូលទៅក្នុងវិបត្តិ សេដ្ឋកិច្ចជ្រៅ ។
ការរាតត្បាតជាបណ្តោះអាសន្ន ដល់រោងចក្រនៅក្រៅប្រទេស របស់ក្រុមហ៊ុន Apple និងអ្នកផ្គត់ផ្គង់សំខាន់ៗ នាំឲ្យមានការពន្យារពេល នៃទូរស័ព្ទ iPhone ចុងក្រោយពីការចេញលក់នៅចុងខែកញ្ញា ។ ក្រុមហ៊ុនក៏បានបិទហាងជាច្រើន នៅអាមេរិក របស់ខ្លួនអស់រយៈពេលជាច្រើនខែ ដោយសារតែជំងឺរាតត្បាតបង្អាក់ក្រុមហ៊ុន Apple ពីការដាក់តាំងបង្ហាញ ផលិតផលដំបូងរបស់ខ្លួន ។
ក្រុមហ៊ុន Apple កាលពីថ្ងៃអង្គារ ក៏បាននិយាយផងដែរថា ខ្លួនកំពុងបន្ថយទំហំ និងតម្លៃនៃឧបករណ៍បំពងសម្លេង HomePod របស់ខ្លួនដើម្បីចាប់យកក្រុមហ៊ុន Amazon និង Google នៅក្នុងទីផ្សារសម្រាប់ឧបករណ៍បំពង សំឡេងមានភ្ជាប់អ៊ីនធើណេត ជាកន្លែងដែលវាទើបតែបង្កើត ។
ទាំងក្រុមហ៊ុន Amazon និង Google កំពុងព្យាយាមបង្ហាញ ឧបករណ៍បំពងសំឡេង របស់ពួកគេ គឺEcho និង Nest ជាមជ្ឈមណ្ឌលបញ្ជាតម្លៃ ទាបសម្រាប់ជួយមនុស្សគ្រប់គ្រង គេហដ្ឋាននិងជីវិតរបស់ពួកគេ។ ពួកគេមានតម្លៃទាបរហូតដល់ ៥០ ដុល្លារ ខណៈ HomePod មានតម្លៃជិត ៣០០ ដុល្លារ ៕ ដោយ៖លី ភីលីព