បរទេស ៖ អង្គការពាណិជ្ជកម្មពិភពលោក នៅថ្ងៃអង្គារសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានចេញសេចក្តីសម្រេច ថា សហភាពអឺរ៉ុប អាចដាក់ពន្ធគយ លើទំនិញសហរដ្ឋអាមេរិក មានទំហំទឹកប្រាក់៤ពាន់លានដុល្លារ ក្នុងដំណើរសងសឹក ចំពោះឧបត្ថម្ភធនខុសច្បាប់ ដែលផ្តល់ឲ្យដល់ក្រុមហ៊ុន Boeing។
សេចក្តីសម្រេចនេះ គឺជារឿងដ៏ថ្មីចុងក្រោយបំផុតក្នុងជម្លោះ ដែលកំពុងតែប្រព្រឹត្តទៅ ចាប់តាំងពីឆ្នាំ២០០៤មក រវាងក្រុមហ៊ុន Boeing និងក្រុមហ៊ុនយន្តហោះអឺរ៉ុប Airbus។ ការសម្រេចចិត្តរបស់អង្គការ សុខភាពពិភពលោក ត្រូវបានធ្វើឲ្យយឺតយ៉ាវ ដោយសារតែការរាតត្បាតឆ្លង នៃជម្ងឺកូវីដ១៩ ។
គួរបញ្ជាក់ថា កាលពីឆ្នាំមិញនេះ អង្គការពាណិជ្ជកម្មពិភពលោក បាននិយាយថា សហរដ្ឋអាមេរិក បានផ្តល់ឧបត្ថម្ភធនខុសច្បាប់ដល់ក្រុមហ៊ុន Boeing ដោយលើកឡើងពីការកាត់ពន្ធ ដែលក្រុមហ៊ុនផលិតយន្តហោះក្នុងស្រុកទទួលបាន នឹងមានចំនួនប្រហែល៦ពាន់លានដុល្លារពីឆ្នាំ២០០៦ ដល់ឆ្នាំ២០៤០ ហើយវាក៏ឲ្យរដ្ឋបាលលោក ត្រាំ ដាក់ពន្ធគយលើទំនិញ នៅអឺរ៉ុបផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង