ព័ត៌មានអន្តរជាតិ

របាយការណ៍ផ្ទៃក្នុង៖ លោក ដូណាល់ត្រាំ បញ្ជាឱ្យមន្ទីរប៉ង់តាហ្គោន និងទីប្រឹក្សាសន្តិសុខជាតិ រៀបចំផែនការដកកងទ័ព អាមេរិកចេញពីប្រទេសសូម៉ាលី

បរទេស៖ យោងតាមរបាយការណ៍ផ្ទៃក្នុង, ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានបញ្ជាឱ្យមន្ទីរប៉ង់តាហ្គោន និងទីប្រឹក្សាសន្តិសុខជាតិ ជាន់ខ្ពស់របស់លោក ចាប់ផ្តើមរៀបចំផែនការសម្រាប់ការ ដកកងទ័ពអាមេរិកចេញពីប្រទេសសូម៉ាលី ។ សហរដ្ឋអាមេរិកមានកងទ័ពចន្លោះពី ៦៥០នាក់ ទៅ ៨០០ នាក់ នៅក្នុងប្រទេសអាហ្វ្រិកខាងកើត ដែលហែកហួរដោយសង្គ្រាមជាកន្លែង ដែលប្រទេសនេះបានធ្វើសង្គ្រាម ដែលមិនបានប្រកាសចាប់តាំងពីឆ្នាំ ២០០៧ មក ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនដឹងអំពីបញ្ហានេះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg កាលពីថ្ងៃអង្គារថា មន្ទីរបញ្ចកោណបានចាប់ផ្តើមរៀបចំផែនការ ដើម្បីដកកងទ័ពអាមេរិក ទាំងអស់ចេញពីប្រទេសសូម៉ាលី ។

នៅខែមីនាឆ្នាំ ២០១៧ លោក ត្រាំ បានប្រកាសប្រទេស សូម៉ាលីថា ជាតំបន់នៃអរិភាពដ៏សកម្ម ដែលជាសញ្ញាបង្ហាញពីការកើនឡើង នូវទម្រង់ការណ៍ដែលមិនយូរប៉ុន្មាន ទាហានអាមេរិកជាង ៦០០ នាក់ត្រូវបានបញ្ជូនទៅតំបន់នោះ។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះ វាហាក់ដូចជាលោក ដូណាល់ ត្រាំ កំពុងពិចារណានាំទាហាន របស់ខ្លួនទៅផ្ទះវិញ គ្រាន់តែជាការប៉ុនប៉ងចុងក្រោយរបស់គាត់ ដើម្បីផ្តល់ការសន្យាយុទ្ធនាការឆ្នាំ ២០១៦ ដើម្បីបញ្ចប់ “យុគសម័យនៃសង្គ្រាមគ្មានទីបញ្ចប់” មុនពេលគាត់ឈរឈ្មោះបោះឆ្នោត ម្តងទៀតនៅខែវិច្ឆិកា៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top