អាមេរិក៖ក្រុមហ៊ុនផលិតស្មាតហ្វូន iPhone យក្សរបស់សហរដ្ឋអាមេរិក Apple បានបង្ហាញស្មាតហ្វូន iPhone 12 ស៊េរីថ្មីជាមួយនឹងការភ្ជាប់បណ្តាញ ឥតខ្សែល្បឿនលឿន 5G កាមេរ៉ា១២ មេហ្គាភិច ស៊ែល គែមរាបស្មើ និង កញ្ចក់សេរ៉ាមិចដ៏ស្វិតស្វាញ ចំណែក iPhone Mini ថ្មីលក់ក្នុងតម្លៃ ៦៩៩ ដុល្លារតែប៉ុណ្ណោះ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។
ស្មាតហ្វូន iPhone 12 ស៊េរីថ្មីជាមួយនឹងការភ្ជាប់បណ្តាញឥតខ្សែ 5G រួមជាមួយគែមរាប ស្មើរលោង និងពណ៌ខៀវស្រឡូនថ្មីនេះ រចនាឡើងជាមួយនឹងគែមដ៏ស្រស់ស្អាត មើលទៅស្រដៀងនឹង iPad Pro ដែលជាការតំឡើងដ៏ធំបំផុតដល់ស្មាតហ្វូន។ នេះធ្វើឲ្យស្មាតហ្វូននេះ អាចចូលប្រើក្រុមតន្រ្តី ultizide របស់ក្រុមហ៊ុន Verizons 5G ជាប្រព័ន្ធលឿនបំផុតនៅលើពិភពលោក ដែលមានល្បឿនជាង ៤ ជីហ្គាបៃក្នុងមួយវិនាទី ។
ស្មាតហ្វូន iPhone 12 ក៏រួមបញ្ចូលខែលសេរ៉ាមិចមួយ ដោយក្រុមហ៊ុននិយាយថា តឹងរឹងជាងកញ្ចក់ស្មាតហ្វូនផ្សេងៗទៀត។ ការបន្ថែមថ្មីគឺស្ទើរតែមិនគួរឲ្យជឿចំពោះកម្ដៅ និងថាមពល ហើយធ្វើឲ្យវាកាន់តែមានភាពធន់ ទ្រាំប្រសិនបើទម្លាក់ ។ ទន្ទឹមនឹងស្មាតហ្វូន iPhone 12 ក្រុមហ៊ុន Apple បានប្រកាសបង្ហាញស្មាតហ្វូនចំនួន ៣ ផ្សេងទៀតរួមមាន iPhone 12 Pro, iPhone Pro Max និង iPhone mini ស៊េរីថ្មីរបស់វា ដែលមានតម្លៃ ៦៩៩ ដុល្លារ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះក៏បានបញ្ចេញកាមេរ៉ាលឿនបំផុត របស់ខ្លួនចូលក្នុងត្រកូលថ្មីផងដែរ ។ ប្រព័ន្ធកាមេរ៉ាភ្លោះមានកញ្ចក់ធំទូលាយទំហំ ១២ មេហ្គាភិចស៊ែលរួមជាមួយឡេន៧ធាតុ ដែលជួយបង្កើនសមត្ថភាពពន្លឺទាប ២៧ ភាគរយ ។ Apple កំពុងធ្វើការកំណត់ទិញជាមុនសម្រាប់ iPhone 12 នៅថ្ងៃទី ១៦ ខែតុលាដែលភ្ជាប់មកជាមួយនូវតម្លៃ ៧៩៩ ដុល្លារ ប៉ុន្តែឧបករណ៍នឹងមិនរាប់បញ្ចូលឆ្នាំង សាកជាប់ជញ្ជាំង និង Lightning EarPodsឡើយ៕ ដោយ៖លី ភីលីព