បរទេស ៖ ប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ កំពុងតែសម្លេងបន្តពង្រីកកិច្ចព្រមព្រៀង ចែករំលែកបន្ទុកការពារជាតិ បច្ចុប្បន្នរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ស្របពេលដែលឆ្នាំ២០២១ នៅតែមិនទាន់ច្បាស់លាស់ ស្របពេលមានការរាតត្បាត ឆ្លងមេរោគកូរ៉ូណា និងការបោះឆ្នោតជ្រើស ប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខនេះ។
ទីភ្នាក់ងារសារព័ត៌មាន Sankei Shimbun បានរាយការណ៍ថា រដ្ឋបាល លោកនាយករដ្ឋមន្ត្រី Yoshihide Suga កំពុងតែគ្រោងបន្តកិច្ចព្រមព្រៀង ចែករំលែងលើការចំណាយ ការពារជាតិសម្រាប់ កងទ័ពអាមេរិក នៅក្នុងប្រទេសជប៉ុន ក្នុងពេលមួយឆ្នាំ ។ ការបន្តនេះ អាចទិញពេលវេលាឲ្យជប៉ុន ត្រៀមសម្រាប់កិច្ចចរចាពេញលេញមួយ ជាមួយទីក្រុងវ៉ាស៊ីនតោន នៅក្នុងឆ្នាំ២០២១។
គួរបញ្ជាក់ថា ទីក្រុងតូក្យូនិងទីក្រុងវ៉ាស៊ីនតោន តែងតែធ្វើការចរចាគ្នាឡើងវិញ អំពីកិច្ចព្រមព្រៀងវិធានការពិសេសរៀងរាល់ពេល៥ឆ្នាំ។ កិច្ចព្រមព្រៀងនាពេលបច្ចុប្បន្ននេះ នឹងផុតកំណត់នៅក្នុងខែមីនា ហើយការបន្តនេះ ក៏នឹងត្រូវទៅនឹងតម្រូវការថវិការបស់ជប៉ុន ដោយប្រទេសនេះធ្វើការសម្រេចចុងក្រោយ នូវការចំណាយប្រចាំឆ្នាំ នៅចុងខែធ្នូជារៀងរាល់ឆ្នាំ៕