បរទេស ៖ ប្រទេសចិន នាពេលថ្មីៗនេះ បានបើកមុខថ្មីក្នុងយុទ្ធនាការ ដាក់សម្ពាធរបស់ខ្លួន លើកោះតៃវ៉ាន់ ជាមួយនឹងការចោទប្រកាន់បន្តបន្ទាប់ពីបទធ្វើចារកម្មនិងការសារភាព ដែលផ្សាយលើទូរទស្សន៍ ថ្កោលទោសកោះកាន់ លទ្ធិប្រជាធិបតេយ្យនោះ ថាជាការដាក់អន្ទាក់និង ជាហេតុផលមួយទៀត សម្រាប់ឲ្យប្រជាជនខ្លាចមិនហ៊ានមកលេងនៅចិន។
ចាប់ផ្តើមពីល្ងាចថ្ងៃអាទិត្យ ទូរទស្សន៍រដ្ឋចិន តាម សេចក្តីរាយការណ៍ បានបង្ហាញនូវអ្វី ដែលខ្លួននិយាយថា ជាចារកម្មតៃវ៉ាន់ឃាត់ខ្លួនបាន ដែលបាននិងកំពុងតែធ្វើប្រតិបត្តិការ នៅក្នុងប្រទេសចិន និងបានសារភាពចំពោះទោសឧក្រិដ្ឋរបស់ខ្លួន។
គួរបញ្ជាក់ថា ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ថា ជាទឹកដីមួយផ្នែករបស់ខ្លួន និងបានបង្កើតយុទ្ធនាការមួយ ដើម្បីអះអាងពីកម្មសិទ្ធិរបស់ខ្លួន នាពេលថ្មីៗនេះ ដោយរួមបញ្ចូលទាំងការបញ្ជូន យន្តហោះចម្បាំងទៅក្បែរកោះកាន់ លទ្ធិប្រជាធិបតេយ្យនោះ៕
ប្រែសម្រួល៖ប៉ាង កុង