BRUSSELS៖សេចក្តីថ្លែងការណ៍របស់ G7 បានបង្ហាញថា មេដឹកនាំហិរញ្ញវត្ថុនៃប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង ៧ នឹងនិយាយថា ពួកគេប្រឆាំងនឹងការបើកដំណើរការ Libra stablecoin របស់ ក្រុមហ៊ុន Facebook រហូតដល់វាត្រូវបានគ្រប់គ្រង យ៉ាងត្រឹមត្រូវយោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។
សេចក្តីព្រាងត្រូវបានរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងធនាគារកណ្តាលនៃសហរដ្ឋអាមេរិក កាណាដាជ ប៉ុន អាល្លឺម៉ង់ បារាំង អ៊ីតាលី និងអង់គ្លេសបាននិយាយថា ការបង់ប្រាក់ឌីជីថលអាចធ្វើឲ្យប្រសើរឡើងនូវការទទួលបាន សេវាកម្មហិរញ្ញវត្ថុកាត់បន្ថយប្រសិទ្ធភាពនិងចំណាយ។ ប៉ុន្តែសេវាកម្មទូទាត់ប្រាក់ទាំងនេះ ត្រូវបានត្រួតពិនិត្យ និងធ្វើឲ្យបានត្រឹមត្រូវដើម្បីកុំឲ្យប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុការការពារ អ្នកប្រើប្រាស់ភាពឯកជនពន្ធ ឬសន្តិសុខតាមអ៊ីនធើណេត។
របាយការណ៍បាននិយាយថា បើគ្មានការត្រួតពិនិត្យត្រឹម ត្រូវទេស្តុនកូស៊ីននេះអាចត្រូវបានប្រើសម្រាប់ការលាងលុយភេរវកម្ម និងហិរញ្ញប្បទានរីក សាយភាយអាចធ្វើឲ្យប៉ះពាល់ដល់ភាពសុចរិតនៃទីផ្សារអភិបាលកិច្ច និងធ្វើឲ្យប៉ះពាល់ដល់ ភាពស្របច្បាប់។
សេចក្តីព្រាងបាននិយាយថា G7 នៅតែបន្តរក្សាថា គ្មានគម្រោងស្ថេរភាព សកលគួរចាប់ផ្តើមដំណើរការឡើយរហូតដល់វាឆ្លើយតបបានគ្រប់គ្រាន់ នូវតម្រូវការពាក់ព័ន្ធផ្នែកច្បាប់បទប្បញ្ញត្តិ និងការត្រួតពិនិត្យតាមរយៈការរចនាសមស្របដោយប្រកាន់ខ្ជាប់នូវស្តង់ដារដែលអាចអនុវត្តបាន៕