ព័ត៌មានអន្តរជាតិ

FBI បើកការិយាល័យ របស់ខ្លួន នៅក្នុងប្រទេសកម្ពុជា

បរទេស ៖ ការិយាល័យស៊ើបអង្កេត របស់សហរដ្ឋ មេរិកដែលហៅថា FBI នឹងដំណើរការការិយាល័យរបស់ខ្លួន នៅនៅទីស្នាក់ការ នៃនគរបាលជាតិ របស់ប្រទេសកម្ពុជា ដើម្បីជួយតាមដាន ឧក្រិដ្ឋជនអាមេរិក ។

សារព័តមាន បរទេស បានសរសេរថា ការប្រកាសនេះធ្វើឡើង នៅពេលដែលរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមជួសជុលទំនាក់ទំនង ដែលមានភាពតានតឹង ជាមួយប្រទេស ដែលជាសម្ព័ន្ធមិត្ត ជិតស្និទ្ធរបស់ប្រទេសចិន។

អ្នកនាំពាក្យប៉ូលិស លោក ឆាយ គឹមឃឿន បាននិយាយកាលពីថ្ងៃអង្គារថា ការិយាល័យនេះ នឹងបម្រើដល់ប៉ូលីសកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីចាប់ខ្លួនអ្នករត់គេច ខ្លួនជនជាតិអាមេរិក និងដើម្បីប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្មផងដែរ។

លោកឆាយ គឹមឃឿន បានបន្តប្រាប់ទៅកាន់សារព័តមាន រ៉យទ័រថា ពីមុនយើងបានសហការគ្នា លើករណីជាក់ស្តែង ហើយឥឡូវនេះ យើងមានការិយាល័យ ដើម្បីធ្វើការជាមួយគោលដៅ ដើម្បីធ្វើការឱ្យបានលឿនជាងមុន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top