បរទេស ៖ លោកឧត្តមនាវី Mike Gilday ជាប្រធានប្រតិបត្តិការទ័ពជើងទឹកអាមេរិក នៅក្នុងសប្ដាហ៍នេះ បាននិយាយនៅក្នុង សុន្ទរកថាមួយថា ប្រទេសចិន គឺជាការគម្រាមកំហែងផ្នែកយោធាដ៏ធំបំផុត របស់សហរដ្ឋអាមេរិក តម្រូវឲ្យមាននាវាចម្បាំង ប្រដាប់អាវុធកាន់តែទំនើបល្អឡើង ។
លោក Mike Gilday តាមសេចក្តីរាយការណ៍ គឺជាវាគ្មិនដ៏សំខាន់មួយរូបកាលពីថ្ងៃអង្គារ នៅក្នុងពិធីសន្និសីទ ក្រសួងការពារជាតិ និងបានក្រើនរំឭកថា តុល្យភាពអំណាចដែនសមុទ្រ អាចនឹងផ្លាស់ប្តូរ ចំពោះប្រទេសចិន នៅក្នុងរយៈពេល១០ខាងមុខ។
នៅមុនពេលផ្តល់សេចក្តីលម្អិតបន្ថែម ស្តីពីផែនការយោធាសហរដ្ឋអាមេរិក ដែលលោកបានលាតត្រដាង ក្នុងខែមីនា ដោយស្នើសុំនាវាពិឃាតសមត្ថភាពមីស៊ីល ដែលមានទំហំតូចជាងនិងតម្លៃធូរជាង ប៉ុន្តែប្រដាប់ដោយអាវុធធុនធ្ងន់ជាង នាវាទ័ពជើងទឹកប្រភេទថ្មីបំផុត គឺ Zumwalt ៕
ប្រែសម្រួល៖ប៉ាង កុង