បរទេស៖នៅថ្ងៃសុក្រនេះ ប្រទេសតួកគីបានចេញសេចក្តីជូនដំណឹង ជាផ្លូវការហើយស្តីពីការរឹតត្បិតលំហអាកាស និងដែនទឹកនៅតាមឆ្នេរសមុទ្រខ្មៅរបស់ខ្លួន ដើម្បីអនុញ្ញាតឱ្យមានការបាញ់សាកល្បងជាក់ស្តែង នូវខែលការពារមីស៊ីល S-400 ដែលផលិតដោយប្រទេសរុស្ស៊ី អាចធ្វើឡើង។
ខណៈពេលដែលប្រទេសតួកគីបានសាកល្បង អាវុធប្រភេទនេះពីលើអាកាសរួចមកកាលពីឆ្នាំមុន សមយុទ្ធបន្ថែមលើកនេះនឹងអាចធ្វើឱ្យមានភាពតានតឹង ជាមួយសម្ព័ន្ធមិត្តណាតូជាពិសេសសហរដ្ឋអាមេរិក ដែលតែងតែបានជំទាស់យ៉ាងខ្លាំងចំពោះ ការទិញអាវុធនេះពី ទីក្រុងមូស្គូ ។
គួរឲ្យដឹងដែរថាកន្លងមករដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោនបានប្រតិកម្មយ៉ាងខ្លាំងដោយសារតែ តួកគីបានសម្រេចចិត្តចាកចេញ ពីកម្មវិធីយន្តហោះ F-35 របស់ខ្លួនហើយបានថែមទាំងគំរាម ដាក់ទណ្ឌកម្មដល់តួកគីផង៕ ប្រែសម្រួល៖ស៊ុនលី