បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាកូនប្រុសពៅរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដែលមានឈ្មោះថា Barron Trump ត្រូវបានគេដឹងថាក៏បានឆ្លង កូវីដ១៩ ផងដែរ។
យោងតាមការបង្ហោះនៅលើបណ្តាញសង្គមរបស់លោកស្រី Melania ភរិយារបស់លោកប្រធានាធិបតីបានបញ្ជាក់ដែរថាទោះបីជាយ៉ាងណាក្តី គិតមកត្រឹមថ្ងៃនេះ Barron បានធ្វើតេស្តសាជាថ្មីហើយពុំមានរកឃើញ វិជ្ជមានកូវីដ១៩ទៀតឡើយ។
រំលឹកដែរថាកាលពីថ្ងៃទី២ខែតុលា កន្លងមកលោកប្រធានាធិបតីអាមេរិក Donald Trumpនិងភរិយា ត្រូវបានគេតេស្តឃើញមានវិជ្ជមានកូវីដ១៩ ហើយក៏បានសម្រាកព្យាបាលអស់រយៈពេលជិត២សប្តាហ៍ហើយ មនុស្សជាច្រើននៅសេតវិមានក៏បានធ្វើការតេស្តជាបន្តបន្ទាប់ ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

