បរទេស៖នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីក្រសួងទទួលបន្ទុកកិច្ចការងារ គីមីនិងជីគីមីនៃប្រទេសឥណ្ឌាលោក D. V. Sadananda Gowda បានបង្ហាញថាប្រទេសឥណ្ឌា គឺជាអ្នកផលិតនិងនាំចេញថ្នាំពេទ្យធំជាងគេបំផុត នៅទូទាំងពិភពលោក។
លោក Gowda បាននិយាយទៀតថា វិស័យឧិសថរបស់ប្រទេសឥណ្ឌា អាចកើនឡើងដល់ ៦៥ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០២៤ខាងមុខ ។ ថ្មីៗនេះយើងបាន បង្កើតគម្រោងអភិវឌ្ឍន៍រោងចក្រខ្នាតយក្ស ចំនួន ៧ ក្នុងនោះមាន រោងចក្រផលិត ឱសថចំនួន ៣ កន្លែងនិងរោងចក្រុផលិតឧបករណ៍ពេទ្យ ៤ កន្លែងផងដែរ។
លើសពីនេះលោករដ្ឋមន្រ្តីដដែលរូបនេះបានបញ្ជាក់ថាប្រទេសឥណ្ឌា ទទួលបានកេរ្តិ៍ឈ្មោះក្នុងនាមជាអ្នកផ្គត់ផ្គង់ថ្នាំពេទ្យដ៏គួរ ទុកចិត្តបំផុតហើយ ក៏បានដោយសារតែប្រទេសនេះបានផ្គត់ផ្គង់ថ្នាំទាំងនេះដល់ប្រទេសជាង ១២០មកហើយ នៅទូទាំងពិភពលោក៕
ប្រែសម្រួល៖ស៊ុនលី