ព័ត៌មានអន្តរជាតិ

ចិនចោទអាមេរិក ពីបទរំលោភបំពាននិងរើសអើង

បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ បានប្តេជ្ញាចាត់វិធានការ ដើម្បីធ្វើការឆ្លើយតប ចំពោះសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ ស្តីពីផែនការសហរដ្ឋអាមេរិក ចុះក្នុងបញ្ជីខ្មៅនូវក្រុមហ៊ុន Ant Group ដជាក្រុមហ៊ុនបង់ប្រាក់ចល័តដ៏ធំផុត របស់ប្រទេសចិន ដែលជាកម្មសិទ្ធិ និងគ្រប់គ្រង ដោយស្ថាបនិកក្រុមហ៊ុនអាលីបាបា គឺលោក ជែក ម៉ា។

មន្ត្រីនាំពាក្យ ក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា រដ្ឋបាលលោក ត្រាំ កំពុងតែជាប់ពាក់ព័ន្ធ ក្នុងការអនុវត្តសម្លុតកំហែង និងកំពុងតែរំលោភបំពានសន្តិសុខជាតិ និងអំណាចប្រទេស ដើម្បីគាបសង្កត់ពាណិជ្ជកម្មបរទេស ដោយឥតសំចៃ។

យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា នៅក្នុងសន្និសីទប្រចាំថ្ងៃមួយ នៅក្រសួងការបរទេស លោក Zhao Lijian បាននិយាយប្រាប់យ៉ាងដូច្នេះថា “ប្រទេសចិននឹងបន្ត ចាត់វិធានការចាំបាច់នានា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ ស្របច្បាប់របស់ពាណិជ្ជកម្មចិន”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top