ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង គ្រោងធ្វើសមយុទ្ធយោធា នៅសប្ដាហ៍ក្រោយ ចំពេលមានការគំរាមកំហែង នុយក្លេអ៊ែរ និងមីស៊ីលពីកូរ៉េខាងជើង

សេអ៊ូល៖ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួននឹងចាប់ផ្តើមធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ នៅសប្តាហ៍ក្រោយ ចំពេលមានការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលពីប្រទេសកូរ៉េខាងជើង។

សមយុទ្ធយោធាប្រចាំឆ្នាំ Hoguk ដែលគ្រោងនឹងធ្វើចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃទី ៣០ ខែតុលា នៅទូទាំងប្រទេស នឹងមានការចូលរួមពីកងទ័ពជើងទឹក កងទ័ពអាកាស និងកងម៉ារីនហើយកម្មវិធីចម្រុះនឹងត្រូវបានធ្វើដូចជាការធ្វើសមយុទ្ធចុះចតរួមគ្នា និងដើម្បីការពារកោះភាគពាយ័ព្យនៅសមុទ្រលឿង។

ប្រភពពី JCS បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជាសមយុទ្ធប្រចាំឆ្នាំ សមយុទ្ធ Hoguk គឺមានលក្ខណៈការពារ និងផ្តោតលើការថែរក្សាឥរិយាបថ ត្រៀមលក្ខណៈយោធា របស់យើងនិងការកែលម្អសមត្ថភាពប្រតិបត្តិការរួមគ្នា” ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top