ព័ត៌មានអន្តរជាតិ

ពលករកូរ៉េខាងជើង រាប់ពាន់នាក់វិលត្រឡប់ ទៅប្រទេសចិនវិញ

បរទេស ៖ អាជ្ញាចិន ប្រហែលជាបានអនុញ្ញាត ឲ្យពលករកូរ៉េខាងជើង ចំនួន១០.០០០នាក់ វិលត្រឡប់ចូលទៅប្រទេសចិនវិញ ដែលនោះគឺជាការរំលោភ បំពានទណ្ឌកម្មអន្តរជាតិ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI ។

កាសែតជប៉ុន Mainichi Shimbun បានរាយការណ៍ថា ពលករទាំងនោះ បានធ្វើដំណើរទៅដល់ទីក្រុង Hunchun ប្រទេសចិនភាគពាយព្យ។ ចំណែកកូរ៉េខាងជើង ក៏ចាប់ផ្តើមទទួលនាវាដឹកទំនិញ នៅកំពង់ផែចំនួន៣កន្លែងផងដែរ ដែលរួមមានទាំងកំពង់ផែន Nampo និងកំពង់ផែ Chongjin។

គួរបញ្ជាក់ថា នៅក្នុងខែវិច្ឆិកាខាងមុខនេះ ប្រទេសចិននិងប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ ត្រូវបានគេរំពឹងថា នឹងបន្តធ្វើប្រតិបត្តិការរថភ្លើងដឹកទំនិញ សម្រាប់ជាលើកដំបូង គិតចាំតាំងពីមានការរាតត្បាតឆ្លងនៃមេរោគកូរ៉ូណាមក៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top