បរទេស៖ ប្រទេសហ្វីលីពីន តាមសេចក្តីរាយការណ៍ នឹងដាក់ពង្រាយកងកម្លាំងជីវពលដែនសមុទ្រ នៅដែនសមុទ្រចិនខាងត្បូង ស្របពេលមានភាពតានតឹងជាមួយប្រទេសចិន ប៉ុន្តែអ្នកនយោបាយក្នុងទីក្រុងម៉ានីល មានក្តីព្រួយបារម្ភអំពីការប៉ះពាល់ដល់អ្នកនេសាទហ្វីលីពីន។
ទីភ្នាក់ងារសារព័ត៌មាន The Inquirer នាពេលថ្មីៗនេះ បានរាយការណ៍ប្រាប់ថា សមាជិកព្រឹទ្ធសភា លោក Risa Hontiveros មកពីគណបក្សប្រឆាំង បាននិយាយថា កងកម្លាំងជីវពល ដែលត្រូវបញ្ជូនទៅកាន់សមុទ្រហ្វីលីពីនខាងលិច មិនគួរមានប្រដាប់អាវុធនោះទេ។
លោក Hontiveros បានមានប្រសាសាន៍យ៉ាងដូច្នេះថា “អ្នកដែលគួរតែប្រដាប់អាវុធនៅក្នុងប្រទេស គឺគួរតែជាកងកម្លាំងប្រដាប់អាវុធរបស់មន្ត្រីហ្វីលីពីនិងប៉ូលីសជាតិហ្វីលីពីនប៉ុណ្ណោះ ហើយខ្ញុំពិតជាមានក្តីព្រួយបារម្ភណាស់ ប្រសិនបើយើងដំណើរការឲ្យអ្នកនេសាទប្រដាប់ដោយអាវុធ”៕
ប្រែសម្រួល៖ប៉ាង កុង