បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa បានប្រកាសថា អំពីផែនការស្រោចស្រង់សេដ្ឋកិច្ចដ៏ធំមួយ ដែលក្នុងនោះ ត្រូវបានគេមើលឃើញ វាផ្តោតសំខាន់ ទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងប្រទេសតែម្តង។
ថ្លែងទៅកាន់សភាជាតិ កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីរូបនេះ បានបញ្ជាក់បែបនេះទៀតថា កម្មវិធីរបស់រដ្ឋាភិបាលមួយនេះ នឹងផ្តោតសំខាន់ ទៅលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលក្នុងនោះរួមមាន ទាំងសាលារៀន ទឹកស្អាត កម្មវិធីផ្ទះសម្រាប់ពលរដ្ឋនិងជាច្រើនទៀត ដែលផ្តល់ប្រយោជន៍ច្រើន ទៅដល់ពលរដ្ឋនៅក្នុងប្រទេស។
គួរឲ្យដឹងដែរថា គិតត្រឹមខែមិថុនា ឆ្នាំ២០២០កន្លងមក គម្រោងប្រមាណជា២៧៦ ជាមួយនឹងប្រាក់វិនិយោគ ដល់ទៅ១៣៩,៤ពាន់ប៊ីលានដុល្លារ ត្រូវបានរដ្ឋាភិបាលអនុម័ត ហើយចូលដល់ខែកក្កដាភ្លាម គម្រោងយុទ្ធសាស្ត្រប្រមាណជា៥០ បូករួមទាំងគម្រោងពិសេស១២ទៀត ត្រូវបានចុះឈ្មោះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី

