បរទេស៖ យោធាសហរដ្ឋអាមេរិក នឹងឲ្យបុគ្គលិកកូរ៉េខាងត្បូង ជិត៩.០០០នាក់ ឈប់ដោយគ្មានប្រាក់ឈ្នួល ចាប់ពីខែមេសាតទៅ ដោយសារតែគ្មានការព្រមព្រៀងគ្នា លើការចែកគ្នាចំណាយ ចំពោះការរក្សាទុកកងទ័ពអាមេរិក ចំនួន២៨.០០០នាក់ នៅក្នុងប្រទេសកូរ៉េខាងត្បូង។
ប្រទេសសម្ពន្ធមិត្តទាំងពីរ តាមសេចក្តីរាយការណ៍ មានការខ្វែងគំនិតគ្នា ជុំវិញចំនួនប្រាក់ចំណាយ ដែលកូរ៉េខាងត្បូងគួរតែចេញ ដើម្បីរក្សាទុកកងកម្លាំងអាមេរិកនៅកូរ៉េ ដែលជាមត៌កសល់ពីសង្គ្រាមកូរ៉េ ឆ្នាំ១៩៥០-១៩៥៣ ដែលបានបញ្ចប់ ក្នុងបទឈប់បាញ់គ្នា មិនមែនជាសន្ធិសញ្ញាសន្តិភាព។
គួរបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នាពេលថ្មីៗនេះ បាននិយាយថា កួរ៉េខាងត្បូងគួរតែចេញថ្លៃ ចំណាយបន្ថែមទៀត ហើយការមិនយល់ស្របគ្នា បានបង្កឲ្យមានការរំពឹងថា លោកអាចជំរុញ ឲ្យមានការដកកងទ័ពអាមេរិកមួយចំនួន ដូចដែលលោកបានធ្វើ នៅទីផ្សេងទៀតដែរ៕ ប្រែសម្រួល៖ប៉ាង កុង


