ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង តែងតាំងឧត្តមសេនីយ៍មួយរូប ឲ្យគ្រប់គ្រងការអភិវឌ្ឍមីស៊ីល

បរទេស៖ ប្រទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានតែងតាំង នាយឧត្តមសេនីយ៍មួយរូប ឲ្យដឹកនាំកងកម្លាំងយុទ្ធសាស្ត្ររដ្ឋាភិបាល ដែលជាអង្គភាពយោធាមួយ ទទួលបន្ទុកក្នុងកិច្ចការអភិវឌ្ឍន៍ និងដាក់ពង្រាយមីស៊ីល។

កាសែតកូរ៉េខាងត្បូង News 1 និង JoongAng Daily បានរាយការណ៍ថា លោក គីម ជុងហ្គីល ដែលជាឧត្តមសេនីយ៍យោធា ផ្កាយ៣មួយរូប ត្រូវបានគេនិយាយដល់ នៅលើទូរទស្សន៍កណ្ដាលកូរ៉េ របស់ទីក្រុងព្យុងយ៉ាង នៅថ្ងៃពុធម្សិលមិញនេះ ហើយទូរទស្សន៍ KCTV នោះ បាននិយាយថា មន្ត្រីរូបនោះ គឺជាមេបញ្ជាការ របស់កងកម្លាំងយុទ្ធសាស្ត្រកងទ័ពរបស់កូរ៉េ។

គួរបញ្ជាក់ថា លោក គីម ជុងហ្គីល អាចត្រូវបានគេដំឡើងតំណែងនោះ នៅក្នុងខែឧសភា ក្នុងអំឡុង កិច្ចប្រជុំគណៈកម្មាធិការយោធាកណ្ដាល របស់បក្សពលករកូរ៉េ គឺក្រោយកិច្ចប្រជុំ ក្នុងខែឧសភានោះ ឈ្មោះរបស់លោក ត្រូវបានគេនិយាយជាសាធារណៈ សម្រាប់ជាលើកដំបូង នៅក្នុងទំព័រកាសែត Rodong Sinmun៕ ប្រែសម្រួល៖ប៉ាងកុង

Most Popular

To Top