ព័ត៌មានអន្តរជាតិ

ជប៉ុន នឹងបង្ហូរទឹក ចេញពីរោងចក្រ ហ្វុយកូស៊ីម៉ា ចូលក្នុងសមុទ្រ

តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia  បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ថា សេចក្តីរាយការណ៍ក្នុងស្រុកបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសជប៉ុន នឹងបញ្ចេញទឹកប្រមាណជាង១លានតោនដែលមានផ្ទុកសារធាតុវិទ្យុសកម្មចេញពីរោងចក្រនុយក្លេអ៊ែរហ្វុយកូស៊ីម៉ា ចូលក្នុងសមុទ្រ ។

នេះបើយោងតាមកាសែតជាតិ Nikkei, Yomiuri និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ការបញ្ចេញទឹកដែលត្រូវបានត្រងដើម្បីកាត់បន្ថយវិទ្យុសកម្មទំនងជាចាប់ផ្តើមនៅឆ្នាំ២០២២ នៅគ្រាដំបូងបំផុត ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ការសម្រេចចិត្តជាផ្លូវការត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅក្នុងខែនេះ ។

ការសម្រេចចិត្តបញ្ចប់ការពិភាក្សាគ្នាអស់រយៈពេលជាច្រើនឆ្នាំអំពីវិធីបោះចោលអង្គធាតុរាវ ដែលរួមមាន ទឹកប្រើប្រាស់ដើម្បីធ្វើឱ្យស្ថានីយ៍ថាមពលចុះត្រជាក់វិញ ដែលរងការវាយប្រហារដោយរលកយក្សស៊ូណាមិដ៏ធំកាលពីឆ្នាំ២០១១  ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top