ចិន៖ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ហ្វូស៊ីលសត្វស្វាត្រូវបានគេរកឃើញនៅក្នុងប្រទេសចិនដែលមានអាយុកាល ៦,៤ លានឆ្នាំមុន គឺជាគ្រោងឆ្អឹងសត្វ មានវ័យចំណាស់ជាងគេដូចការរកឃើញនៅខាងក្រៅទ្វីបអាហ្វ្រិក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
គ្រោងឆ្អឹងត្រូវបានគេរកឃើញ នៅអណ្តូងរ៉ែខេត្តយូណានភាគអាគ្នេយ៍ប្រទេសចិនមានអាយុចាស់ជាងគេ ត្រូវបានគេរកឃើញនៅខាងក្រៅទ្វីបអាហ្វ្រិក។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Penn State ទទួលបានឆ្អឹងជំនីរ និងឆ្អឹងថ្គាមមានធ្មេញដែលគេជឿថា ជាសត្វស្វាញី។
ទោះបីជាហ្វូស៊ីលស្រដៀងនឹងឆ្អឹង របស់សត្វស្វាសម័យថ្មីដែលកំពុងរស់នៅក្នុងអាស៊ីបូព៌ា ក្រុមនេះបានរកឃើញថា សត្វបុរាណមានសមត្ថភាពបង្កាត់សែលុយឡូស ស្រដៀងនឹងសត្វគោសព្វថ្ងៃនេះ។ លោក Nina G. Jablonski សាស្រ្តាចារ្យសាកលវិទ្យាល័យEvan Pugh រដ្ឋPenn State បាននិយាយថា នេះមានសារសំខាន់ពីព្រោះពួកវាជាហ្វូស៊ីល ចំណាស់មួយចំនួនរបស់ហ្វូស៊ីលនៅខាងក្រៅទ្វីបអាហ្វ្រិក ។
វាស្ថិតនៅជិត ឬជាបុព្វបុរសរបស់សត្វស្វា ដែលរស់នៅជាច្រើននៅអាស៊ីបូព៌ា ក៏ជាវត្ថុគួរឲ្យចាប់អារម្មណ៍មួយពីទស្សនវិស័យនៃសត្វ គឺថា សត្វស្វានេះកើតឡើងនៅកន្លែងតែមួយ និងពេលតែមួយដូចជាសត្វស្វាបុរាណនៅអាស៊ី៕