បរទេស៖ យោងតាមវីដេអូក្នុងតំបន់មួយ បានឲ្យដឹងថា នៅថ្ងៃសុក្រនេះ មីស៊ីលមួយគ្រាប់ត្រូវបានគេបាញ់ចូលទៅក្នុងអាកាស ពីលើតំបន់ឆ្នេរសមុទ្រខ្មៅរបស់តួកគី ជាទីដែលយោធាតួកគីត្រូវគេរំពឹងថា នឹងធ្វើតេស្តប្រព័ន្ធការពារ S-400 ផលិតដោយរុស្ស៊ី។
ការតេស្តប្រព័ន្ធការពារ S-400 របស់តួកគីនោះ ប្រសិនបើត្រូវបានបញ្ជាក់ អាចនឹងបង្កឲ្យមានភាពតានតឹង រវាងប្រទេសតួកគីនិងសហរដ្ឋអាមេរិក ដែលជំទាស់ជាខ្លាំងចំពោះទីក្រុងអង់ការ៉ាដែលទិញអាវុធពីទីក្រុងមូស្គូ ដោយហេតុផលថា ប្រព័ន្ធអាវុធទំាងនោះ នឹងសម្របចាប់សញ្ញាប្រព័ន្ធការពារណាតូ។
ទីក្រុងវ៉ាស៊ីនតោន កាលពីឆ្នាំមិញនេះ បានមានប្រតិកម្មដោយបានផ្អាកប្រទេសតួកគី ពីកម្មវិធីយន្តហោះចម្បាំងបំបាំងកាយ និងបានគម្រាមដាក់ទណ្ឌកម្មទៀតផង នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០៕
ប្រែសម្រួល៖ប៉ាង កុង