ព័ត៌មានអន្តរជាតិ

អាមេរិកអនុម័ត លក់ប្រព័ន្ធការពារមីស៊ីល ឲ្យប្រទេសរ៉ូម៉ានី

បរទេស៖ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ ទើបបានប្រកាសនាពេលថ្មីៗនេះថា សហរដ្ឋអាមេរិកទើបបានធ្វើការបញ្ជាក់ឲ្យរ៉ូម៉ានី ទិញយកមីស៊ីលការពារតំបន់ឆ្នេរ នៅក្នុងតម្លៃចរចា៣០០លានដុល្លារ។ 

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តយល់ព្រមលក់ប្រព័ន្ធការពារតំបន់ឆ្នេរ  Naval Strike Missile ចំនួនពីរ និងសម្ភារៈពាក់ព័ន្ធផ្សេងទៀត។ 

គួរបញ្ជាក់ថា ប្រព័ន្ធមីស៊ីលការពារតំបន់ឆ្នេរនោះ គឺរួមមានទាំងមីស៊ីល ដែលសាកសមសម្រាប់បេសកកម្មវាយប្រហារលើគោក ព្រោះតែពួកវាអាចហោះឡើងនិងធ្លាក់ចុះតាមស្ថានភាពដី ក៏ដូចជាមានសមត្ថភាពហោះនៅលើផ្ទៃសមុទ្រ៕ 

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top