ព័ត៌មានអន្តរជាតិ

ការសិក្សា៖ មនុស្សបុរាណ និងសត្វយក្ស រស់នៅអាស៊ីអាគ្នេយ៍ កាលពី ១០០.០០០ ឆ្នាំមុនត្រូវសម្លាប់ ដោយសារការប្រែប្រួល អាកាសធាតុ

អូស្រ្តាលី៖ ក្រុមអ្នកស្រាវជ្រាវអះអាងថា សត្វយក្សដែលបានដើរនៅអាស៊ីអាគ្នេយ៍ ១០០,០០០ ឆ្នាំកន្លងទៅរួមជាមួយបុព្វបុរសមនុស្សពីបុរាណរបស់យើងត្រូវបានសម្លាប់ដោយសារការប្រែប្រួលអាកាសធាតុនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

សត្វដំរីមានទំហំរថយន្តក្រុង និងប្រភេទសត្វស្វាយក្សធំជាងគេបំផុតដែលធ្លាប់រស់នៅ ហើយមនុស្សបុរាណHomo erectus ក៏ត្រូវផុតពូជដោយការបាត់បង់វាលស្មៅ នៅពេលប្រែប្រួលអាកាសធាតុ។ ដោយក្រឡេកមើលកំណត់ត្រាគីមី នៅក្នុងធ្មេញថនិកសត្វហ្វូស៊ីល អ្នកស្រាវជ្រាវអាចកសាងឡើងវិញបានថា តើសត្វកាលពីមុនច្រើនតែបរិភោគស្មៅ ឬស្លឹកត្រូពិកក៏ដូចជាលក្ខខណ្ឌអាកាសធាតុនៅពេលពួកវានៅមានជីវិតដែរឬទេ។

ក្នុងរយៈពេលជាងមួយលានឆ្នាំ អាកាសធាតុបានផ្លាស់ប្តូរពីព្រៃស្រោងទៅជាវាលស្មៅ ធ្វើឲ្យសត្វស៊ីស្មៅលូតលាស់មុនពេលប្តូរទៅព្រៃព្រោះមានទឹកភ្លៀងមកវិញ ចំណែកសត្វតូចៗ និង Homo Sapiens សម័យទំនើបប៉ុណ្ណោះដែលអាចលូតលាស់បាន។ ការរកឃើញនេះដោយសាកលវិទ្យាល័យ Griffith នៅBrisbaneថា មានជាប់ទាក់ទងនឹងសត្វធំ ៗ ដែលកំពុងរស់នៅសព្វថ្ងៃនេះ ដោយអ្នកនិពន្ធបាននិយាយថា ពួកគេប្រឈមនឹងការបំផ្លាញដោយកម្ដៅផែនដី។

អ្នកនិពន្ធ លោកJulien Louys និយាយថា សត្វយក្សហ្គូរីឡា តោ ខ្លា រមាស និងសត្វព្រៃផ្សេងៗទៀត នឹងត្រូវបាត់បង់ជារៀងរហូតដរាបណាការបំភាយកាបូនត្រូវបានកាត់បន្ថយ។  អ្នកស្រាវជ្រាវបានចងក្រងទិន្នន័យអ៊ីសូតូមថេរ សម្រាប់ទីតាំងលាតសន្ធឹង Pleistocene មានរយៈពេល ២,៦ លានឆ្នាំចុងក្រោយពីធ្មេញ និងកំណត់ត្រាហ្វូស៊ីលផ្សេងទៀត។

ពួកគេក៏បានបន្ថែមការវាស់វែងថ្មីជាង ២៥០ ថនិកសត្វថ និកសត្វអាស៊ីអាគ្នេយ៍ទំនើបដែលតំណាងឲ្យប្រភេទសត្វ មិនធ្លាប់ត្រូវបានសិក្សាតាមរបៀបនេះ។ ក្រុមនេះបានរកឃើញថា ព្រៃត្រូពិចបានគ្របដណ្តប់លើផ្ទៃដីពីប្រទេសមីយ៉ាន់ម៉ាទៅឥណ្ឌូនេស៊ីក្នុងកំឡុងពេលដំបូងនៃតំបន់ Pleistocene៕

ដោយ៖លី ភីលីព

Most Popular

To Top