ព័ត៌មានអន្តរជាតិ

អាមេរិក ព្រមានតួកគី ពីផលវិបាកធ្ងន់ធ្ងរ ប្រសិនណារដ្ឋាភិបាល ទីក្រុងអង់ការ៉ា ដាក់ដំណើរការប្រព័ន្ធការពារ ដែនអាកាសរុស្ស៊ី S-400

បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានព្រមានរដ្ឋាភិបាលតួកគីពី“ ផលវិបាកធ្ងន់ធ្ងរ” ដែលអាចកើតមានចំពោះទំនាក់ទំនងសន្តិសុខ របស់ប្រទេសទាំងពីរ គួរតែមានរបាយការណ៍អំពីរដ្ឋាភិបាលទីក្រុងអង់ការ៉ា សាកល្បងប្រព័ន្ធការពារ ដែនអាកាសរុស្ស៊ី S-400 ថាជាការពិត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Morgan Ortagus បាននិយាយកាលពីថ្ងៃសុក្រថា « ប្រសិនបើត្រូវបានបញ្ជាក់ថាជាការពិតលមែន យើងនឹងថ្កោលទោសក្នុងលក្ខខណ្ឌខ្លាំងបំផុតចំពោះការបាញ់សាកល្បងប្រព័ន្ធការពារមីស៊ីល S-400 ដែលមិនត្រូវគ្នានឹងទំនួលខុសត្រូវរបស់តួកគីក្នុងនាមជាសម្ព័ន្ធមិត្តរបស់ណាតូ និងជាដៃគូយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក»។

លោកស្រី Ortagus បានទទូចថា ប្រព័ន្ធការពារដែនអាកាស “ មិនគួរត្រូវបានធ្វើប្រតិបត្តិការឡើយ” យើងក៏បានដឹងច្បាស់ពីផលប៉ះពាល់ធ្ងន់ធ្ងរដែលអាចកើតមានសម្រាប់ទំនាក់ទំនងសន្តិសុខរបស់យើង ប្រសិនបើតួកគីធ្វើឱ្យប្រព័ន្ធនេះដំណើរការ” ។

ប្រតិកម្មរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននេះ បានកើតឡើងបន្ទាប់ពីរបាយការណ៍របស់រ៉យទ័របានបង្ហាញថា “ ជួរផ្សែងតូចចង្អៀតបានហុយឡើងខ្ពស់ទៅលើមេឃពណ៌ខៀវ” នៅជិតទីក្រុងស៊ីណុបនៅភាគខាងជើងប្រទេស តួកគី។ យោងតាមអ្នកវិភាគផ្នែកការពារជាតិរបស់លោក Turan Oguz បានបង្ហាញថាផ្សែងបានបង្ហាញថា វាជាការបាញ់មីស៊ីលរបស់ S-400 ដែលផលិតនៅរុស្ស៊ី៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top