បរទេស៖ លោក Andrew Cuomo មន្រ្តីរដ្ឋាភិបាល បាននិយាយថា មន្ត្រីសុខាភិបាល នៅទីក្រុងញូវយ៉ក បានប្រកាសបម្រាមរៀប អាពាហ៍ពិពាហ៍ ពីរបីថ្ងៃមុនពេលពិធី ដែលត្រូវបានគេរំពឹងថា នឹងទាក់ទាញភ្ញៀវចំនួន ១ ម៉ឺននាក់នៅតំបន់ Brooklyn រដ្ឋញូវយ៉ក មកចូលរួម ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មាធិការសុខាភិបាល ក្រុងញូវយ៉ក លោកវេជ្ជបណ្ឌិត Howard Ducker បានចុះហត្ថលេខាលើបទបញ្ជាផ្នែកទី ១៦ ហាមប្រាមពិធីមង្គលការ ដែលគ្រោងធ្វើនៅថ្ងៃច័ន្ទ នៅទីក្រុង Williamsburg ដែលរំលោភ លើការរឹតត្បិតលើការប្រជុំ។
ទោះបីជាកន្លែងរៀបអាពាហ៍ពិពាហ៍ ត្រូវបានគេគ្រោងធ្វើ នៅខាងក្រៅតំបន់ក្រហម ពណ៌ទឹកក្រូច និងពណ៌លឿង នៃការចម្លងជាចង្កោមនៃជំងឺកូវីដ១៩ ក្រោមការឃ្លាំមើលយ៉ាងជិតស្និទ្ធ ពីសំណាក់មន្រ្តីទីក្រុងនិងរដ្ឋក៏ដោយ ក៏ទំហំប៉ាន់ស្មាន នៃព្រឹត្តិការណ៍នេះបានជំរុញឱ្យមានសកម្មភាព របស់មន្រ្តីរដ្ឋ ស្របតាមការរឹតត្បិតប្រមូលផ្តុំនាពេលបច្ចុប្បន្ន ដែលត្រូវបានកំណត់ត្រឹម ៥០ នាក់នៅញូវយ៉ក ៕
ប្រែសម្រួលៈ ណៃ តុលា