ព័ត៌មានអន្តរជាតិ

លោក ពូទីន និងព្រះរាជ្ជទាយាទអារ៉ាប៊ីសាអូឌីត ពិភាក្សាគ្នា អំពីកិច្ចព្រមព្រៀង OPEC+ និងមេរោគកូរ៉ូណា

បរទេស៖ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងព្រះរាជ្ជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ តាមសេចក្តីរាយការណ៍ បានពិភាក្សាគ្នាអំពីទីផ្សារថាមពល និងការអនុវត្តកិច្ចព្រមព្រៀងធ្វើឡើងដោយក្រុមប្រទេសផលិតប្រេង ដែលមានឈ្មោះថា OPEC+។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ វិមានក្រឹមឡាំង បាននិយាយប្រាប់ដូច្នេះថា “ភាគីទាំងពីរ បានលើកឡើងជាថ្មីនូវឆន្ទៈបន្តការសម្របសម្រួលដ៏ជិតស្និទ្ធ នៅក្នុងវិស័យនេះ ក្នុងគោលបំណងរក្សាស្ថិរភាពលើទីផ្សារថាមពលពិភពលោក”។

ក្រៅពីនោះ មេដឹកនាំទាំងពីរ ក៏បានពិភាក្សាគ្នាអំពីសហប្រតិបត្តិការ ក្នុងការប្រយុទ្ធនឹងការរាតត្បាតឆ្លងនៃមេរោគកូរ៉ូណា និងលទ្ធភាពនៃការប្រើប្រាស់ថ្នាំវ៉ាក់សាំងរុស្ស៊ី Sputnik V នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ៕

Most Popular

To Top