ព័ត៌មានអន្តរជាតិ

អាមេនីនិងអាហ្ស៊ែបៃហ្សង់ ចោទដាក់គ្នាពីបទបំពាន កិច្ចព្រមព្រៀងឈប់បាញ់គ្នាថ្មី

បរទេស៖នៅថ្ងៃអាទិត្យនេះ ប្រទេសអាមេនីនិងប្រទេសអាហ្ស៊ែបៃហ្សង់ តាមសេចក្តីរាយការណ៍ បានចោទប្រកាន់ដាក់គ្នា ជុំវិញការបំពានបទឈប់បាញ់គ្នាថ្មី នៅក្នុងដំណើរប្រយុទ្ធគ្នាជុំវិញតំបន់ Nagorno-Karabakh ដែលជនជាតិភាគតិចអាមេនីគ្រប់គ្រង តែស្ថិតនៅក្នុងទឹកដីនៃប្រទេសអាហ្ស៊ែបៃហ្សង់។

លោកស្រី Shushan Stepanyan ជាមន្ត្រីនាំពាក្យឲ្យក្រសួងការពារជាតិរបស់ប្រទេសអាមេនី បាននិយាយលើបណ្ដាញសង្គមធ្វីតធ័រថា អាហ្ស៊ែបៃហ្សង់ បានបាញ់គ្រាប់ផ្លោងនិងគ្រាប់រ៉ុកកែត នៅពេលព្រឹកថ្ងៃអាទិត្យនេះ ចំណែកក្រសួងការពារជាតិអាហ្ស៊ែបៃហ្សង់វិញ ក៏បានចោទប្រទេសអាមេនី ពីបទមិនបានធ្វើការអង្កេតមើលបទឈប់បាញ់គ្នានោះផងដែរ។

គួរបញ្ជាក់ថា បទឈប់បាញ់គ្នាដើម្បីមនុស្សធម៌ថ្មី ដែលព្រមព្រៀងគ្នាកាលពីថ្ងៃសៅរ៍នោះ គឺត្រូវបានធ្វើឡើង ក្រោយរយៈពេលមួយសប្ដាហ៍ បន្ទាប់ពីការបរាជ័យនៃបទឈប់បាញ់គ្នាសម្របសម្រួលដោយរុស្ស៊ី ដែលក៏ឃើញភាគីសង្គ្រាមទាំងពីរ ចោទដាក់គ្នាអំពីការរំលោភបំពានផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top