ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល-អេមីរ៉ាតអារ៉ាប់រួម ព្រមព្រៀងប្រតិបត្ដិការ ហោះហើរ ពាណិជ្ជកម្ម ២៨ខ្សែ ក្នុងមួយសប្ដាហ៍

យេរ៉ូសាឡឹម៖ ក្រសួងដឹកជញ្ជូនរបស់អ៊ីស្រាអែលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យម្សិលមិញនេះថា អ៊ីស្រាអែល និងអេមីរ៉ាតអារ៉ាប់រួម បានព្រមព្រៀងប្រតិបត្តិការជើងហោះហើរពាណិជ្ជកម្មចំនួន ២៨ខ្សែ រវាងទីក្រុង Tel Aviv និងទីក្រុង Abu Dhabi ឬទីក្រុងឌូបៃក្នុងមួយសប្តាហ៍។

កិច្ចព្រមព្រៀងនេះក៏អនុញ្ញាតឱ្យមានជើងហោះហើរធម្មនុញ្ញមួយចំនួន ដែលគ្មានដែនកំណត់ទៅកាន់អាកាសយានដ្ឋានរ៉ាម៉ូន តូចជាងនៅខាងក្រៅទីក្រុងរីសត ភាគខាងត្បូង របស់អ៊ីស្រាអ៊ែល។

លើសពីនេះទៀតជើងហោះហើរដឹកទំនិញប្រហែល ១០ខ្សែ អាចត្រូវបានដំណើរការក្នុងមួយសប្តាហ៍ក្រោមកិច្ចព្រមព្រៀងខាងលើនេះ។ យោងតាមក្រសួងបានឱ្យដឹងថា ជើងហោះហើរនៅក្នុងផ្លូវថ្មីនេះត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅប៉ុន្មានសប្តាហ៍ទៀត។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះធ្វើឡើងបន្ទាប់ពីកិច្ចព្រមព្រៀងធម្មតារវាងសហរដ្ឋអាមេរិក និងអារ៉ាប់រួមរវាងប្រទេសអារ៉ាប់រួម និងអ៊ីស្រាអែល ត្រូវបានចុះហត្ថលេខានៅសេតវិមានកាលពីថ្ងៃទី១៥ ខែកញ្ញា៕ដោយ ឈូក បូរ៉ា

Most Popular

To Top