ព័ត៌មានអន្តរជាតិ

ចិនអនុម័តច្បាប់ សន្តិសុខ ជីវសាស្ត្រ ដើម្បីទប់ស្កាត់ ជម្ងឺឆ្លង

បរទេស ៖ សភារបស់ប្រទេសចិន បានអនុម័តច្បាប់សន្តិសុខ ជីវសាស្ត្រថ្មីមួយ ក្នុងគោលបំណងទប់ស្កាត់ និងគ្រប់គ្រងជម្ងឺឆ្លង នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានផ្លូវការចិន ស៊ិនហួ នៅរសៀលថ្ងៃអាទិត្យ ។

យោងតាមកាសែតចិន ស៊ិនហួ បានឲ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សាធារណរដ្ឋប្រជាមានិតចិន បានបោះឆ្នោតអនុម័តច្បាប់ នៅថ្ងៃសៅរ៍ម្សិលមិញនេះ ហើយច្បាប់ថ្មីនេះ នឹងដាក់ចូលឲ្យអនុវត្តជាធរមាន នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។

គួរបញ្ជាក់ថា ច្បាប់ថ្មីនេះ នឹងបង្កើតប្រព័ន្ធសម្រាប់ការទប់ស្កាត់ និងគ្រប់គ្រងហានិភ័យសន្តិសុខជីវសាស្ត្រ ដែលរួមបញ្ចូលទាំងការពិនិត្យ មើលហានិភ័យនិងការព្រមានទុកមុន ការស៊ើបអង្កេតនិងការ វាយតម្លៃអំពីហានិភ័យ ហើយនិងការចែករំលែក ព័ត៌មាននានា៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top