ព័ត៌មានអន្តរជាតិ

កងទ័ពអាមេរិក កំពុងអភិវឌ្ឍឧបករណ៍ វ៉ែនតាARសម្រាប់សត្វឆ្កែឲ្យ បង្ហាញទិសដៅដើម្បីជួយពួក គេក្នុងការរុករក តំបន់មានសុវត្ថិភាព

អាមេរិក៖ សត្វឆ្កែបានជួយទាហាន នៅសមរភូមិអស់រយៈពេល ជាច្រើនទសវត្សមកហើយ ហើយនាពេលបច្ចុប្បន្ននេះពួក គេត្រៀមនឹងទទួលការងារធ្វើឲ្យប្រសើរ ឡើងជាងមុន បន្ទាប់កងទ័ពសហរដ្ឋអាមេរិក ប្រើប្រាស់ឧបករណ៍វ៉ែនតា AR ដើម្បីរកកន្លែងមានគ្រប់បែកជួយឲ្យទាហានរក្សាតំបន់ មានសុវត្ថិភាពនេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

កងទ័ពសហរដ្ឋអាមេរិក កំពុងផ្តល់កម្លាំងដល់សត្វកឆ្កែ របស់ខ្លួនដោយពាក់វ៉ែនតាបង្ហាញទិសដៅ ជាក់លាក់ក្នុងពេលរក្សាចម្ងាយ សុវត្ថិភាពពីតំបន់សង្គ្រាម។ ឧបករណ៍នេះត្រូវបានគេប្តូរតាមបំណង ឲ្យសមនឹងសត្វឆ្កែនីមួយៗ បង្ហាញសូចនាករសម្រាប់ឲ្យពួកគេធ្វើតាម ហើយអ្នកដោះស្រាយ អាចមើលឃើញអ្វីៗគ្រប់យ៉ាង តាមទស្សនៈរបស់សត្វ។

ក្រុមហ៊ុនដែលមានមូលដ្ឋាន នៅទីក្រុង Seattle មានឈ្មោះថា Command Sight បានរចនាគំរូខ្សែភ្លើង ប៉ុន្តែត្រូវបានកំណត់ថានឹងបង្កើតជំនាន់ឥតខ្សែ នៅក្នុងដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍន៍។ លោកវេជ្ជបណ្ឌិត Stephen Lee អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់នៅការិយាល័យស្រាវជ្រាវកងទ័ព សហរដ្ឋអាមេរិកមានប្រសាសន៍ថា ភាពពិតត្រូវបានអនុវត្តខុសគ្នាសម្រាប់សត្វឆ្កែជាជាងមនុស្ស ។

AR នឹងត្រូវបានប្រើដើម្បីផ្តល់ឲ្យឆ្កែនូវពាក្យបញ្ជា និងគន្លឹះ ហើយវាមិនមែនសម្រាប់ឆ្កែធ្វើអន្តរកម្មជាមួយវាដូចមនុស្សទេ។ បច្ចេកវិទ្យាថ្មីនេះផ្តល់ឲ្យយើងនូវឧបករណ៍ដ៏សំខាន់ក្នុងការប្រាស្រ័យទាក់ទងជាមួយឆ្កែដែលធ្វើការនៅក្នុងយោធា៕ ដោយ៖លី ភីលីព

Most Popular

To Top