យូអិន៖ ក្រសួងការបរទេសនៅទីក្រុងព្យុងយ៉ាងបានឲ្យដឹងថាប្រទេសកូរ៉េខាងជើង បានរិះគន់កូរ៉េខាងត្បូង នៅក្នុងកិច្ចប្រជុំមួយនៅអង្គការសហប្រជាជាតិ ដែលបានធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក និងបានប្តេជ្ញាពង្រឹងយោធារបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងសកម្មភាពអរិភាពរបស់កូរ៉េខាងត្បូង។
ក្រសួងបានឲ្យដឹងថាប្រតិភូកូរ៉េខាងជើងម្នាក់ដែលមិនបញ្ចេញឈ្មោះបានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថាមួយនៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី ៩ ខែតុលា ដោយបានរិះគន់កូរ៉េខាងត្បូងដូចខាងលើនេះ។
ប្រតិភូត្រូវបានដកស្រង់សម្ដីដោយថា“ គ្មានអាថ៌កំបាំងទេ” នៅផ្នែកខាងត្បូងនៃឧបទ្វីបកូរ៉េការធ្វើសមយុទ្ធយោធារួមគ្នា ដែលបង្កហេតុត្រូវបានធ្វើឡើងសូម្បីតែពេលមានការរីករាលដាលនៃជំងឺឆ្លង និងអាវុធទំនើបបានបន្តនាំចូលពីខាងក្រៅគំរាមកំហែងដល់សន្តិភាព និងធ្វើឱ្យមានអរិភាព៕ដោយ ឈូក បូរ៉ា