ព័ត៌មានអន្តរជាតិ

វីឡារ៉ូម៉ាំងបុរាណពេញ ដោយក្បាច់ដ៏កម្ររកឃើញ នៅក្រោមប្លុកផ្ទះល្វែងឯជើងភ្នំ Aventine

ទីក្រុងរ៉ូម ៖ វីឡារ៉ូម៉ាំងបុរាណ មួយមាន សម្រស់ស្រស់ឆើតឆាយ ជាមួយនឹងរូបចម្លាក់ពណ៌ស -ខ្មៅ ដែលត្រូវបានថែរក្សា យ៉ាងស្រស់ស្អាតត្រូវ បានគេរកឃើញនៅក្រោម ប្លុកផ្ទះល្វែងមួយ នៅជើងភ្នំAventine លំនៅស្ថានសម្រាប់មនុស្សវណ្ណៈខ្ពស់រស់ នៅកាលពី ២០០០ ឆ្នាំមុននេះបើយោង តាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល ។

អ្នកបុរាណវិទូបានលាតត្រដាង អដ្ឋិធាតុនៃគេហដ្ឋានដែលគេហៅថា “ domus” ជាកម្មសិទ្ធិរបស់សមាជិក នៃវណ្ណៈខ្ពស់នៅទីក្រុងរ៉ូមកាលពីឆ្នាំ២០១៤ ។ ផ្ទះនេះត្រូវបានលាក់អស់ រយៈពេល២សហវត្សរ៍មកហើយ គឺជាវីឡា ស្ថិតនៅក្រោមដីមានផ្ទុកនូវ វត្ថុបុរាណជាច្រើនដូចជាចង្កៀងដុតប្រេង កូនសោ ញញួរ ម៉ាស៊ីនទឹក និងដង្កៀបសក់។ របកគំហើញផ្សេងទៀត រួមមានថូផ្កាលម្អងដោយត្រី និងចានតុបតែងដោយរូបគំនូររបស់អាទិទេព Athena និងវីរបុរសHercules ។

ការជីករុករកក៏បានបង្ហាញ ពីជញ្ជាំងការពារមួយផងដែរ ពីសម័យសាធារណរដ្ឋរ៉ូម៉ាំង (៥០៩-២៧ មុន គ.ស ) និងផ្នែកខ្លះនៃប៉មថ្មចំណាស់មួយដែលមានអាយុកាលតាំងពីសតវត្សរ៍ទី ៨ មុនគ.ស។ អដ្ឋិធាតុត្រូវបានរកឃើញ នៅពេលវិស្វករបានចាប់ផ្តើមកាយដីបង្ហាញ ពីភាពស្មុគស្មាញ នៃអគារផ្ទះល្វែងត្រូវបានសាងសង់ នៅលើកន្លែងនោះក្នុងទសវត្សឆ្នាំ ១៩៥០ ៕

Most Popular

To Top