ព័ត៌មានអន្តរជាតិ

យោធាអាមេរិក ការពារការវាយប្រហារ តាមអាកាស ដែលពួកតាលីបង់និយាយថា បំពានសន្ធិសញ្ញាកងទ័ព

បរទេស ៖ យោធាសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានការពារការវាយប្រហារ តាមអាកាសរបស់ខ្លួន ទៅលើកងកម្លាំងពួកតាលីបង់ កាលពីសប្ដាហ៍មុន ស្របពេល ដែលក្រុមបះបោរនោះ បានចោទទីក្រុងវ៉ាស៊ីនតោន ពីបទបំពានកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាមួយ ។

លោក Sonny Leggett ជាមន្ត្រីនាំពាក្យឲ្យកងកម្លាំងអាមេរិក បានបដិសេធថា ការវាយប្រហារនោះមិនបំពានកិច្ចព្រមព្រៀងនោះទេ ដោយលោកនិយាយ ដូច្នេះថា “ពិភពលោកទាំងមូលមើលឃើញ ប្រតិបត្តិការវាយលុករបស់ពួកតាលីបង់នៅខេត្ត Helmand ដែលជាការវាយប្រហារមួយ ធ្វើឲ្យជនស៊ីវិលគ្មានកំហុសអាហ្វហ្គានីស្ថាន រាប់ពាន់នាក់របួស និងរត់ចោលផ្ទះសម្បែង”។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងអាមេរិក និងពួកតាលីបង់ ដែលបានចុះហត្ថលេខាក្នុងទីក្រុងដូហា ផ្តល់ឲ្យកងកម្លាំងបរទេស ចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ដើម្បីជាថ្នូរនឹងការធានាសន្តិសុខ និងការប្តេជ្ញាពីពួកបះបោរ អង្គុយចុះជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ស្វែងរកដំណោះស្រាយសន្តិភាព ចំពោះសង្គ្រាមរាប់ទសវត្ស៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top