ព័ត៌មានអន្តរជាតិ

អូស្ត្រាលី នឹងចូលរួម សមយុទ្ធទ័ពជើងទឹក ឥណ្ឌា ជាមួយអាមេរិក និងជប៉ុន

បរទេស ៖ ប្រទេសឥណ្ឌា នៅថ្ងៃចន្ទនេះបានប្រកាសថា ប្រទេសអូស្ត្រាលី នឹងចូលរួមសមយុទ្ធទ័ពជើងទឹក ប្រចាំឆ្នាំរបស់ខ្លួន ដែលគ្រោងធ្វើឡើង ជាមួយសហរដ្ឋអាមេរិក និងជប៉ុន ហើយការចូលរួមនេះ អាចបង្កឲ្យមានក្តីព្រួយ បារម្ភក្នុងប្រទេសចិន ដែលពីមុនបានរិះគន់ថា សហសមយុទ្ធណាមួយ គឺជាការបង្កអស្ថិរភាព ។

ប្រទេសឥណ្ឌា តាមសេចក្តីរាយការណ៍ នឹងធ្វើម្ចាស់ ផ្ទះសម្រាប់សមយុទ្ធ Malabar នៅឈូងសមុទ្របេងហ្គាល់ ដែលគ្រោងធ្វើឡើងសម្រាប់ចុងខែក្រោយនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិឥណ្ឌា បាននិយាយដូច្នេះថា “ស្របពេល ដែលឥណ្ឌាស្វះស្វែង បង្កើនសហប្រតិបត្តិការ ជាមួយប្រទេសដទៃ នៅក្នុងវិស័យសន្តិសុខដែនសមុទ្រ និងពិចារណាបង្កើនសហប្រតិបត្តិការ ការពារជាតិ ជាមួយអូស្ត្រាលីនោះ សមយុទ្ធ Malabar 2020 នេះ នឹងឃើញកងទ័ពជើងទឹក អូស្ត្រាលីចូលរួមជាមួយដែរ” ។

គួរបញ្ជាក់ថា ប្រទេសអូស្ត្រាលី នឹងត្រឡប់មកកាន់សហសមយុទ្ធវិញ ក្រោយបានចូលរួមក្នុងឆ្នាំ២០០៧ ដែលបង្កឲ្យមានការរិះគន់ពីប្រទេសចិន៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top