ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់និយាយបម្រាមជូញដូរ អាវុធដោយយូអិន ត្រូវបានលើកលែង ជាផ្លូវការហើយ

បរទេស៖នៅសប្តាហ៍នេះប្រទេសអ៊ីរ៉ង់ បានបញ្ជាក់ថាការដាក់ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ ជាយូរមកហើយទៅលើការជួញដូរអាវុធ ទៅរបស់ខ្លួននោះ គឺត្រូវបានផុតកំណត់
ត្រឹមថ្ងៃអាទិត្យស្របតាមកិច្ចព្រមព្រៀង នុយក្លេអ៊ែរដ៏សំខាន់មួយនៅឆ្នាំ ២០១៥ ជាមួយមហាអំណាចពិភពលោក ដែលក្នុងនោះរដ្ឋាភិបាលវ៉ាស៊ីនតោន ទើបតែបានដកខ្លួនចេញ។

ខណៈដែលរដ្ឋាភិបាលទីក្រុងតេហរ៉ង់ បានប្រារព្ធពិធីអបអរនោះទីក្រុងវ៉ាស៊ីនតោន បានអះអាងថាការលក់អាវុធទៅឱ្យអ៊ីរ៉ង់ នឹងនៅតែរំលោភលើសេចក្តីសម្រេចចិត្ត
របស់អង្គការសហប្រជាជាតិនិងបានគំរាម ដាក់ទណ្ឌកម្មទៅលើប្រទេសទាំងអស់ ណាដែលធ្វើការលក់និងទិញអាវុធ ជាមួយនឹងអ៊ីរ៉ង់។

គួរបញ្ជាក់ដែរថា អ៊ីរ៉ង់ដែលកំពុងសាទរ ចំពោះការផុតកំណត់នេះបានទទួលជ័យជំនះ ការទូតដ៏ធំមួយចំពោះសត្រូវដ៏សំខាន់របស់ខ្លួន គឺសហរដ្ឋអាមេរិកដែលនេះមានន័យថាអ៊ីរ៉ង់នឹងអាច
បើកចំហដើម្បីទិញអាវុធពីរុស្ស៊ីចិន និងកន្លែងផ្សេងទៀតនៅលើលោក ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top