បរទេស ៖ សារព័ត៌មានបរទេស នៅថ្ងៃនេះបានសរសេរថា ក្រុមហ៊ុន Alibaba Group Holding Ltd. នឹងវិនិយោគប្រាក់ ប្រមាណជា៣,៦ពាន់ប៊ីលានដុល្លារ ដើម្បីទិញយកក្រុមហ៊ុន Sun Art Retails Group Ltd,ដែលជាក្រុមហ៊ុនផ្សារ អនឡាញដ៏ធំបំផុតមួយរបស់ចិន។
ការសម្រេចចិត្ត ទិញយកភាគហ៊ុន ដែលមានតម្លៃទ្វេរដង នៃភាគហ៊ុនដែលខ្លួនមានបែបនេះ ត្រូវបានគេមើលឃើញថា Aliaba មានបំណងដើម្បី
រារាំងក្រមហ៊ុនប្រជែង ដែលមានឈ្មោះថា JD.com Inc. នៅក្នុងចំណែគទីផ្សារ អនឡាញដ៏ធំបំផុត លើលោកមួយនេះ។
ក្រៅពីនេះគេក៏បានមើល ឃើញដែរថា Alibaba បានសម្លឹងមើលឃើញថា អាជីវកម្មអនឡាញលើមុខទំនិញគ្រឿងទេស កំពុងតែមានតម្រូវការកាន់
តែខ្លាំងឡើងជាពិសេស នៅក្នុងសម័យកាលកូវីដ១៩ ៕
ប្រែសម្រួល៖ស៊ុនលី