ព័ត៌មានអន្តរជាតិ

ឧក្រិដ្ឋជនអ៊ីនធឺណេត កូរ៉េខាងជើង គម្រាមអង្គភាពរុស្ស៊ី

បរទេស ៖ ពួកហ៊ែកឃើកូរ៉េខាងជើង ដែលធ្លាប់បានវាយប្រហារតាមអ៊ីនធឺណេត ទៅលើក្រុមហ៊ុនប្រតិបត្តិការ ថាមពលនុយក្លេអ៊ែកូរ៉េខាងត្បូង អាចនឹងចេញសកម្មភាពខ្លួនបន្តទៀត ទៅលើវិស័យឧស្សាហកម្ម ការពារជាតិរបស់រុស្ស៊ី នេះបើយោងតាមសេចក្តី រាយការណ៍ព័ត៌មានរុស្ស៊ី ។

កាសែតរុស្ស៊ី Kommersant បានរាយការណ៍ នៅថ្ងៃចន្ទម្សិលមិញថា ក្រុមកូរ៉េខាងជើង ដែលមានឈ្មោះថា Kimsuky គឺជាក្រុមគម្រាមកំហែងមួយ ដែលបានលេចឡើងជាលើកដំបូង នៅក្នុងឆ្នាំ២០១៣នោះ អាចនឹងធ្វើការបំពាន ទៅលើក្រុមហ៊ុនការពារជាតិរុស្សី ហើយការវាយប្រហារដោយបន្លំ គឺត្រូវបានធ្វើឡើងតាមរយៈអ៊ីម៉ែនក្លែងក្លាយ និងបានចាប់ផ្តើមបង្ហាញខ្លួននៅដើមឆ្នាំ២០២០។

យោងតាមកាសែតកូរ៉េខាងត្បូង យុនហាប់ គោលដៅវាយប្រហារ រួមមានទាំងក្រុមហ៊ុនរដ្ឋរុស្ស៊ី Rostec ដែលគេស្គាល់ថា ជាក្រុមហ៊ុនសាជីវកម្មរដ្ឋ ទទួលបន្ទុកជួយដល់ការអភិវឌ្ឍ ហើយក្រុមហ៊ុន Rostec នេះ មានឯកទេសផ្នែកបច្ចេកវិទ្យាបង្រួបបង្រួម និងក្រុមហ៊ុនការពារជាតិទាំងអស់ ព្រមទាំងគាំទ្រដល់ការនាំចេញ អាវុធរបស់ប្រទេសរុស្ស៊ី៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top