ព័ត៌មានអន្តរជាតិ

អាមេរិកចុះបញ្ជីខ្មៅក្រុមហ៊ុនចិន ចំនួនពីបទធ្វើជំនួញ ជាមួយបណ្ដាញដឹកជញ្ជូនអ៊ីរ៉ង់

បរទេស៖រដ្ឋបាលលោក ត្រាំ នៅថ្ងៃចន្ទសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានចុះបញ្ជីខ្មៅពាណិជ្ជករចិនពីររូប និងក្រុមហុនចិនចំនួន៦ ពីបទធ្វើជំនួញជាមួយក្រុមហ៊ុនដឹកជញ្ជូនអ៊ីរ៉ង់ និងក្នុងករណីជួយដល់អ៊ីរ៉ង់ ក្នុងការរំលោភបំពានទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ 

នៅក្នុងខែមិថុនា សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មក្រុមហ៊ុនដឹកជញ្ជូនអ៊ីរ៉ង់ ឈ្មោះ IRISL និងសាខាមានមូលដ្ឋាននៅទីក្រុងសៀងហៃ ដែលមានឈ្មោះ E-Sail Shipping Company ពីបទរួមចំណែកដល់កម្មវិធីមីស៊ីលផ្លោងនិងយោធារបស់ទីក្រុងតេអេរ៉ង់ តាមរយៈការដឹកជញ្ជូនវត្ថុធាតុដើមផលិតអាវុធ។

យោងតាមសេចក្តីរាយការណ៍មួយ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានមានប្រសាសន៍យ៉ាងដូច្នេះថា “នៅពេលបច្ចុប្បន្ននេះ យើងបានរំឭកជាថ្មីនូវការព្រមានមួយដល់ពាណិជ្ជករនៅទូទាំងពិភពលោកថា ប្រសិនបើអ្នកធ្វើជំនួញជាមួយក្រុមហ៊ុន IRISL នោះ អ្នកនឹងប្រឈមមុខនឹងទណ្ឌកម្មសហរដ្ឋអាមេរិក”៕ ប្រែសម្រួល៖ប៉ាងកុង 

Most Popular

To Top