ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី បដិសេធទទួលសំណើ អាមេរិកសុំចតយន្តហោះ ស៊ើបការណ៍ជាច្រើនគ្រឿង

បរទេស ៖ យោងតាមការបញ្ជាក់ របស់មន្ត្រីផ្លូវការចំនួន៤រូប របស់ឥណ្ឌូនេស៊ីបានឲ្យដឹងថា កាលពីដើមឆ្នាំប្រទេសនេះ បានច្រានចោលសំណើ របស់សហរដ្ឋអាមេរិក ដើម្បីអនុញ្ញាតឱ្យយន្តហោះស៊ើបការណ៍ តាមសមុទ្រប្រភេទ P-8 Poseidon របស់ខ្លួនសុំចុះចតនិងចាក់ប្រេង។

ក្រុមមន្រ្តីទាំងនោះ បាននិយាយទៀតថា មន្រ្តីសហរដ្ឋអាមេរិកបានប្រើប្រាស់ វិធីសាស្រ្ត ទំនាក់ទំនងកម្រិតខ្ពស់ ជាច្រើននៅក្នុងខែកក្កដា និងសីហា ទៅកាន់រដ្ឋមន្ត្រីការពារជាតិ និងឥណ្ឌូណេស៊ី នៅមុនពេលដែលក្រោយមកប្រធានាធិបតី ឥណ្ឌូនេស៊ីលោក Joko Widodo បានសម្រេចចិត្តបដិសេធសំណើនេះ។

តំណាងប្រធានាធិបតី ឥណ្ឌូណេស៊ី និងរដ្ឋមន្រ្តីក្រសួងការពារជាតិ ការិយាល័យសារព័ត៌មានក្រសួង ការបរទេសសហរដ្ឋអាមេរិក និងស្ថានទូតអាមេរិក ប្រចាំនៅទីក្រុងហ្សាការតា មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ ហើយតំណាងក្រសួងការពារជាតិ សហរដ្ឋអាមេរិកនិងរដ្ឋមន្ត្រីការបរទេស ឥណ្ឌូនេស៊ីលោក Retno Marsudi ក៏បានបដិសេធធ្វើអត្ថាធិប្បាយ ទៅលើបញ្ហានេះដូចគ្នាដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top