ព័ត៌មានអន្តរជាតិ

ប៉ង់តាហ្គោន ព្យាករណ៍លុយ ចំណាយប្រមាណ ជាជិត១០០ពាន់ប៊ីលានដុល្លារ សម្រាប់អភិវឌ្ឍ ក្បាលមីស៊ីល បំពាក់នុយក្លេអ៊ែរថ្មី

បរទេស ៖ កាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងទៅ ក្រុមមន្រ្តីបាននិយាយ ថាមន្ទីរប៉ង់តាហ្គោន បានបង្កើនខ្ទង់ចំណាយ របស់ខ្លួនដល់ទៅ ៩៥,៨ ពាន់ប៊ីលានដុល្លារ ដែលជាតួលេខប៉ាន់ស្មាន សម្រាប់ការផលិត មីស៊ីលនុយក្លេអ៊ែរថ្មី ដើម្បីជំនួសមីស៊ីល ប្រភេទ Minuteman 3 ដែលបានប្រតិបត្តិការ អស់រយៈពេល ៥០ ឆ្នាំមកហើយហើយគេមើលឃើញថា ការប៉ាន់ស្មាន គឺកើនឡើងប្រហែល ១០ ពាន់ប៊ីលលានដុល្លារពី៤ឆ្នាំមុន ។

អាវុធដែលត្រូវបានគេស្គាល់ថា ជាមីស៊ីលផ្លោងអន្តរទ្វីបឬ ICBMs គឺមានគោលបំណងជាផ្នែកមួយ នៃការជំនួសកម្លាំងនុយក្លេអ៊ែរអាមេរិក ទាំងស្រុងក្នុងរយៈពេលប៉ុន្មាន ទស្សវត្សរ៍ខាងមុខនេះក្នុងតម្លៃសរុប ជាង ១,២ ពាន់ពាន់ប៊ីលលានដុល្លារ ។

គួរឲ្យដឹងដែរថា មានមនុស្សមួយចំនួនដែលរួមទាំងអតីត រដ្ឋមន្រ្តីក្រសួងការពារជាតិ William J. Perry បានអះអាងថា សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក អាចត្រូវបានធានាដោយមិនចាំមាន ICBMs ប៉ុន្តែមន្ទីរបញ្ចកោណនិយាយថា មីស៊ីលទាំងនោះមានសារៈសំខាន់ណាស់ ក្នុងការទប់ស្កាត់សង្គ្រាម។

រដ្ឋបាល Trump បានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ខ្លួនក្នុងការបំពាក់ប្រព័ន្ធ ICBMs ជំនាន់ថ្មីតាមរយៈ ការពិនិត្យឡើងវិញនៃគោលនយោបាយនុយក្លេអ៊ែររបស់ខ្លួនតាំងតែពីឆ្នាំ ២០១៨នោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top