ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថាប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កកក្បាល គ្រាប់នុយក្លេអ៊ែរ ដែលមានស្រាប់រួមជាមួយសហរដ្ឋអាមេរិក ដើម្បីពង្រីកសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរ ទ្វេភាគីក្នុងរយៈពេលមួយឆ្នាំ។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ ជំហររបស់យើងអាច ត្រូវបានអនុវត្តយ៉ាងតឹងរឹង និងទាំងស្រុងលើការយល់ដឹងថា ក្បាលគ្រាប់ត្រជាក់ នឹងមិនត្រូវបានអមដោយការទាមទារ បន្ថែមណាមួយពី សហរដ្ឋអាមេរិកនោះទេ” ។
យោងតាមក្រសួងរុស្ស៊ី មិនទាន់ទទួលបានការឆ្លើយតបជាផ្លូវការណាមួយ ពីសហរដ្ឋអាមេរិកចំពោះសំណើ របស់ប្រធានាធិបតីលោក វ្ល៉ាឌីមៀរ ពូទីន ស្តីពីការពន្យា New START ដែលនឹងផុតកំណត់នៅថ្ងៃទី០៥ ខែកុម្ភៈឆ្នាំ២០២១ យ៉ាងហោចណាស់មួយឆ្នាំ។
នៅក្នុងសេចក្តីថ្លែងការណ៍រុស្ស៊ី បានឲ្យដឹងថាខ្លួនសង្ឃឹមថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន យល់ព្រមលើសំណើ របស់លោក ពូទីន ពេលវេលាដែលទទួលបានពីការ ពង្រីកសន្ធិសញ្ញាអាចត្រូវបានប្រើ ដើម្បីធ្វើការចរចាទ្វេភាគី គ្រប់ជ្រុងជ្រោយ ស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ នាពេលអនាគត និងបញ្ហាផ្សេងទៀតទាក់ទងនឹងស្ថេរភាពយុទ្ធសាស្ត្រ៕
ដោយ ឈូក បូរ៉ា