សេអ៊ូល ៖ ទិន្នន័យគយបានបង្ហាញ នៅថ្ងៃពុធនេះថា ការនាំចេញរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះ ៥,៨ ភាគរយក្នុងរយៈពេល ២០ ថ្ងៃដំបូងនៃខែតុលា ចំពេលមានការថយចុះ នៃការផ្ទុះឡើងនៃមេរោគថ្មីកូវីដ-១៩។
យោងតាមទិន្នន័យ ពីសេវាកម្មគយកូរ៉េបានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេស របស់ប្រទេសចិនមានចំនួន ២៥,២ ពាន់លានដុល្លារ ក្នុងរយៈពេលពីថ្ងៃទី០១ ដល់ថ្ងៃទី ២០ ខែតុលា បើប្រៀបធៀបទៅនឹង ២៦,៧ ពាន់លានដុល្លារ កាលពីឆ្នាំមុន ។
សេវាកម្មគយកូរ៉េ បានឲ្យដឹងទៀតថា ការនាំចេញក្នុងមួយថ្ងៃបានកើនឡើង ៥,៩ ភាគរយក្នុងរយៈពេលពីថ្ងៃទី ១ ដល់ ២០ ខែតុលា ដែលខែនេះ មានថ្ងៃធ្វើការតិចជាងគេ ពីថ្ងៃឈប់សំរាក Chuseok បានថ្លឹងថ្លែងលើការនាំចេញ ៕
ដោយ ៖ ឈូក បូរ៉ា