ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំងសង្ឃឹម មានការបន្តកិច្ចពិភាក្សានុយក្លេអ៊ែ ជាមួយអាមេរិកបើទោះជាមានការច្រានចោល សំណើរុស្ស៊ី

បរទេស៖វិមានក្រឹមឡាំង នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ទីក្រុងមូស្គូមានក្តីសង្ឃឹមថា កិច្ចពិភាក្សាគ្នាជាមួយសហរដ្ឋអាមេរិកនឹងបន្ត បើទោះជាទីក្រុងវ៉ាស៊ីនតោន បានច្រានចោលសំណើរុស្ស៊ី សុំឲ្យបន្តដោយគ្មានលក្ខខណ្ឌ នូវសន្ធិសញ្ញាចុងក្រោយដែលកំណត់ចំនួនអាវុធនុយក្លេអ៊ែ យុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរក៏ដោយ។

មន្ត្រីនាំពាក្យវិមានក្រឹមឡំាង លោក Dmitry Peskov បានមានប្រសាសន៍ថា ការបញ្ចប់សន្ធិសញ្ញា New START ដែលត្រូវបានចុះហត្ថលេខានៅក្នុងឆ្នាំ២០១០ និងត្រូវផុតកំណត់នៅក្នុងខែកុម្ភៈនោះ នឹងមានផលវិបាកដ៏អាក្រក់។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធទី១៤ ខែតុលា លោក Dmitry Peskov ធ្លាប់បាននិយាយប្រាប់អ្នកសារព័ត៌មានថា កិច្ចពិភាក្សាគ្នា កំពុងតែប្រព្រឹត្តទៅរវាងប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិក ប៉ុន្តែរហូតមកទល់ពេលបច្ចុប្បន្ន នៅមុនទាន់មានកិច្ចព្រមព្រៀងជាក់លាក់នៅឡើយនោះទេ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top